Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃសុក្រ ទី ០៤ ខែកញ្ញា ឆ្នាំ ២០២០​

spot_img

ឆ្នាំជូត​

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលផល​តិច​ថែមទៀត​។

មុខរបរ ៖ ​​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ភាព​ស៊យ​នៅតែ​តាម​ជាប់​ជានិច្ច​ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់​និង​គ្រោះ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​បញ្ហា​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុង​ពេលនេះ​មានការ​ចាប់​​កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នាច្រើន ៕

​ឆ្នាំឆ្លូវ​

​​រាសី​ខ្ពស់ត្រដែត​។

ការងារ​ ៖នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ពាក់ព័ន្ធ​នឹង​ប្រាក់កាស​ឬ​ការងារ​តូចធំ​អ្វីមួយ​ក៏​តែង​អាច​ទទួលជោគជ័យ​មក​វិញ​ផង​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​ជានិច្ច​។

មុខរបរ ៖ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​កម្រើក​គួរសម​ឡើងវិញ​ហើយ​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​។

ស្នេហា ៖ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

ឆ្នាំខាល

​​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​ភាព​សុខដុម​ក៏​តែង​កើតមាន​គ្រាន់​គាប់ប្រសើរ​។​

មុខរបរ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

ស្នេហា ៖ ជួប​រឿង​នឿយណាយ​និង​ខ្វាយខ្វល់​មិនតិច​ដែរនោះ​ឡើយ​៕

​ឆ្នាំថោះ​

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជួប​បញ្ហា​រកាំចិត្ត​និង​ពិសេស​តែង​កើត​បញ្ហា​នាពេល​ក្រោយ​ច្រើន​ផង។​

មុខរបរ ៖ ​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​ដោយ​អស់ប្រាក់​ទុន​ពី​ខ្លួន​នាំ​សត្រូវ​ប្រមាថមើលងាយ​។​

ស្នេហា ៖ កំលោះ​ក្រមុំ បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិ​
​និត្យ​ពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​រងកម្ម​នៅពេល​គ្រា​ខាងមុខ​៕

​ឆ្នាំរោង​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែងមាន​សញ្ញា​ភ្លើង​ខៀវ​បើក​រង់ចាំ​ហើយ​ធ្វើ​អ្វី​ក៏​ជឿនលឿន​ទៅមុខ​ជានិច្ច​។

មុខរបរ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ​ពិសេស​ការចង់​បើក​របរ​រយះពេល​ខ្លីៗ​ជា​ការល្អប្រពៃ​បំផុត​ព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​ ៕

ឆ្នាំម្សាញ់​

​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ពិសេស​ការបំពេញ​ការងា​រ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​បានឡើយ​បើ​ពុំនោះ​បញ្ហា​អាក្រក់​នឹង​រត់​ចូល​ទៀត​ជាក់​ជាពុំខាន​។​

មុខរបរ ៖ ​​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែងមាន​ផល​កម្រៃ​ហូរ​ចូល​មួយៗ​អ​ញ្ជឹ​ង​ដែរ​ហើយ​កំពុងមាន​ភាព​សុខដុម​ណាស់ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖  ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រុះស្រួល​និង​​ផ្អែមល្ហែម​ល្អ​ណាស់​៕

ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​បើ​លោកអ្នក​តាំងចិត្ត​ប្រកបការងារ​នោះ​ឃើញថា​ទោះ​បញ្ហា​តូចធំ​តែង​អាច​ទម្លុះទម្លាយ​ជោគជ័យ​ជានិច្ច​។

មុខរបរ ៖ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​កំពុងមាន​ភាព​កាក់កប​គួរសម​ហើយ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង។

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំមមែ​

​​​​រាសី​ស្រុតចុះ​។​

​ការងារ​ ៖ ​នៅថ្ងៃនេះ​លោក​ធ្វើ​អ្វី​តែង​ជួប​បញ្ហា​រាំងស្ទះ​និង​រឿង​រាវ​យាយី​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។​

មុខរបរ ៖ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ប្លែក​មុខ​គេ​ប្រើប្រាស់​ចិត្តមេត្តា​ដើម្បី​បោកប្រាស់​ក្នុង​រឿង​អ្វីមួយ​ហើយ​លោកអ្នក​មក​ត្រូវ​បាត់បង់​ប្រាក់កាស​ឥតអំពើ ។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​​មានការ​ថយក្រោយ​ច្រើន​ដូចនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្ន​​ក្រុមមនុស្ស​នាំ​បញ្ហា​មកឱ្យ​ហើយ​ត្រូវ​បង្កើតជា​ជម្លោះ​វិវាទ​ជាមួយគ្នា​ឡើង ៕

​ឆ្នាំវក​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​​

​មុខរបរ ៖ ​​​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គ្រាន់បើ​បន្តិច​វិញ​តែ​យ៉ាងណា​លោកអ្នក​មិន​គប្បី​សេពគប់​ល្បែងស៊ីសង​ឡើយ​នាំ​កើត​ឧបទ្រពចង្រៃ​រកស៊ី​អ្វី​មិន​ឡើង​នឹង​គេ​ហើយ​កើត​មានតែ​រឿង​រាវ​ចម្រូងចម្រាស​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំរកា​

​​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ដូចនេះ​បើ​មាន​កិច្ចការ​អ្វី​សំខាន់​តោង​តែមាន​ការប្រយ័ត្នប្រយែង​ទើប​ពុំមាន​បញ្ហា​អ្វី​ត្រូវ​ចោទឡើង​។​ការរស់នៅ​ជួប​បញ្ហាលំបាក​និង​ស្មុគស្មាញ​ច្រើន​បន្តិច​ពិសេស​បញ្ហា​គ្រួសារ​និង​ការងារ​តែម្តង​។

​មុខរបរ ៖ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ងាយ​មាន​បញ្ហា​រកាំរកូស​និង​បញ្ហា​បង្កឡើង​ដោយសារ​ស្នាដៃ​អ្នកដទៃ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​មកវិញ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​យឺតៗ​តែ​ងាយ​បាក់​​បែក​ណាស់ ​៕

​ឆ្នាំច​

​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​មាន​ភាព​ស្រស់ស្រាយ​ល្អ​ហើយ​បើ​មាន​បញ្ហា​អ្វីមួយ​ដោយសារ​ក្រុមមនុស្ស​គុំ​គួ​ន​ឬ​សម្អប់​កាល​ពីមុនមក​ក៏មាន​ភាព​ធូរស្រាល​ចិត្ត​ហើយ​អ្នកខ្លះ​អាច​ដើរមក​និយាយ​ចូល​ចង​ជា​មិត្ត​ទៀតផង​។​ប៉ុន្តែ​យ៉ាងណា​លោកអ្នក​មិនត្រូវ​ទុកចិត្ត​ពេក​ដែរ​ប្រយ័ត្ន​តែ​គេ​ល្អ​តែ​សំបក​ក្រៅ​ខាងក្នុង​នៅតែ​គុំ​គួ​ន​ខ្មៅ​កខ្វក់​ដដែល​។

មុខរបរ ៖ ​​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។

ស្នេហា ៖ ​​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​វិញ​មានដំណើរ​ថយក្រោយ​និង​ងាយ​​មាន​ជម្លោះ​វិវាទ​ណាស់​៕

​ឆ្នាំកុរ​

​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ យីអ៊ុន​របស់លោក​អ្នក​ថ្ងៃនេះ​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​សន្សឹមៗ​បាន​ហើយ​បើ​ពុំនោះ​ក្រែង​ជួប​ផល​លំបាក​ណាមួយ​ដែល​ជះឥទ្ធិពល​ដល់​យូរអង្វែង​។​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ភាព​មោហៈ​ទោសៈ​កើតជា​ជម្លោះ​វិវាទ​មើលមុខ​គ្នា​មិន​ចំ​ដោយ​ប្រការ​ណាមួយ​។

មុខរបរ ៖ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នាច្រើន​ធ្វើឱ្យ​កើតការ​រកាំ​ផ្លូវ​​ចិត្ត​មិនតិច​ដែរ​ទេ​៕

spot_img
×