Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់ អតីត​ប្តី យក​កាំបិត​ទៅ​ចាក់​លើ​ប្រពន្ធ​ជាច្រើន​កាំបិត​បណ្ដាល​ឱ្យស្លាប់​ក្នុង​ថ្លុកឈាម រួច​អារ ក ខ្លួនឯង​ជា​ក្រោយ​រងរបួស​ធ្ងន់ ក្រោយ​សុំ​ជានា​គ្នា​វិញ តែ​នាង​មិន​ព្រម​

spot_img

​ភ្នំពេញ​÷​បុរស​ម្នាក់​ដែល​ត្រូវជា​ប្ដី​បាន​លែងលះគ្នា​រយៈពេល​ជាច្រើន​ឆ្នាំ​ប៉ុន្តែ​សុំ​ត្រូវ​គ្នា​វិញ​ប្រពន្ធ​មិន​ព្រម​រួច​ក៏​ឈានទៅដល់​យក​កាំបិត​ទៅ​ចាក់​លើ​ប្រពន្ធ​ជាច្រើន​កាំបិត​បណ្ដាល​ឱ្យស្លាប់​ក្នុង​ថ្លុកឈាម​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង 8 និង 30 នាទី​យប់​ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍​ទី 3 ខែកញ្ញា​ឆ្នាំ 2020 នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ 4 ក្នុងភូមិ​រការ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល​ខេត្តកណ្តាល ។​

​សព​ជនរងគ្រោះ​មានឈ្មោះ សុខ​ផល្លី អាយុ 27 ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្តិ​ត​ក្នុងភូមិ​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ចំណែកឯ​ជនសង្ស័យ​ត្រូវជា​ប្តី មានឈ្មោះ ឆាយ​ធុន អាយុ​29 ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ត្រពាំង​ខ្នារ ឃុំ​ឆក់​ឈើរ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល បច្ចុប្បន្នកំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​បានឱ្យដឹងថា​បុរស​ជា​ប្ដី និង​ប្រពន្ធ​បាន​លែងលះគ្នា​ជា​យូរ​មកហើយ​ដោយ​ជនសង្ស័យ​ជា​ប្តី​បាន​ទៅសុំ​អង្វរ​ប្រពន្ធ​ត្រូវ​គ្នា​វិញ​បែរជា​ប្រពន្ធ​ប្រកែក​មិន​ព្រម (​ប្តី​ប្រពន្ធ​)
​ក្រោយពេល​លែង​គ្នា​បាន​បន្សល់ទុក​នូវ​កូនស្រី 2 ម្នាក់​អាយុ 8 ឆ្នាំ​ម្នាក់ទៀត​អាយុ 7 ឆ្នាំ ស្រាប់តែ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី 8 នេះ​នៅវេលា​ម៉ោង 8 និង 30 នាទី​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ​រួច​ក៏​ចុះ​ចាប់​គ្រៀក​ចាក់​លើ​ដងខ្លួន​ជនរងគ្រោះ​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម រួច​ប្ដី​ក៏​ទាញ​កាំបិត​ចាក់​លើ​ដងខ្លួន​ពីរ​កាំបិត​អត់​មុត​ហើយ​យក​កាំបិត​ទៅ​អារ ក ខ្លួនឯង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការគ្នាជាមួយ​នឹង​ជំនាញ​កោសល្យវិច័យ​ឱ្យ​ចុះមក​ពិនិត្យឃើញថា​ស្ត្រី​ខាងលើ​ត្រូវបាន​ជនសង្ស័យ​ចាក់​ជាច្រើន​កាំបិត​បណ្តាល​ឲ្យ​ស្លាប់​រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖​សា មេ​ត​

spot_img
×