Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​នីតិសម្បទា​នយោបាយ​ដល់ អ្នកនយោបាយ​ចំនួន​៣​រូប​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ

spot_img

​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​ព្រះរាជក្រឹត្យ​ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ជាថ្មី ដល់​លោក សុន ឆ័យ​, លោក តាវ គឹម​ឈន​, និង​លោក វ៉ា សាម៉ុន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​៥​ឆ្នាំ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅ តាម​អំណាច​សាលដីការ​របស់​តុលាការ​កំពូល​។​

​ការទទួលបាន​នីតិសម្បទា ដើម្បី​ធ្វើ​នយោបាយ​ឡើងវិញ​នេះ បន្ទាប់ពី​អតីត​តំណាងរាស្ត្រ និង​អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ចំនួន​៣​រូបនោះ​បានដាក់​លិខិត​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​លើក​បម្រាម​សិទ្ធិ​នយោបាយ ដើម្បី​ផ្តល់​នីតិសម្បទា​ឡើងវិញ កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ ។​

​អតីតមន្ត្រី​ត​គណបក្សប្រឆាំង​ទាំងនោះ​រួមមាន ទី​១, លោក សុន ឆ័យ អតីត​អ្នកតំណាងរាស្ត្រ​មណ្ឌល ភ្នំពេញ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទី​២, លោក វ៉ា សាម៉ុន អតីត​សមាជិក​ក្រុមការងារ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តកំពង់ចាម និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ទី​៣, លោក តាវ គឹម​ឈន អតីត​សមាជិក​ក្រុមការងារ ខេត្តកំពង់ចាម និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០​កន្លងទៅនេះ លោក សុន ឆ័យ​, លោក តាវ គឹម​ឈន និង​លោក វ៉ា សាម៉ុន បាន​សរសេរ​លិខិត ដាច់ដោយឡែក​ពីគ្នា​គោរព​ជូន សម្តេច​ក្រឡា​ហោ ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​នីតិ​សម្បា​ទា ធ្វើ​នយោបាយ​ឡើងវិញ​។​

​នៅក្នុង​លិខិត​មន្ត្រី​ទាំង​៣​រូប ដែល​បាន​ជម្រាបជូន​សម្តេច​ក្រឡាហោម ស ខេង បានលើកឡើង​ប្រហាក់ប្រហែលគ្នា​ថា រូប​ខ្លួន​ទាំង​៣​នាក់ ដែល​កំពុង​ស្ថិតនៅក្នុង​ការហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ សម្រាប់​រយៈពេល​៥​ឆ្នាំ តាម​អំណាច​សាលដីកា​លេខ​៣៤០(​ឆ​) ករណី​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល​។ ដោយ​ផ្អែក​តាម​មាត្រា​៤៥​ថ្មី​(​ស្ទួន​មួយ​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​បង្កលក្ខណៈ​ឲ្យ​អ្នក​ដែល​ត្រូវបាន​ឃា​ម​ឃាត់​មិន​ឲ្យ​ធ្វើ សកម្មភាព​នយោបាយ អាច​ទទួលបាន នីតិសម្បទា ធ្វើ​នយោបាយ​ឡើងវិញ​។ ដូចនេះ សូម​ស្នើសុំ​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តា​ពិនិត្យ​តាម​នីតិវិធី ដើម្បី​ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ដល់​ពួកខ្លួន​ដោយ​ក្តី​អនុគ្រោះ​។​

​សូម​បញ្ជាក់ដែរថា ដើម្បី​បាន​នីតិសម្បទា​ក្នុងការ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ អ្នកនយោបាយ​ដែល​ជាប់​បម្រាម​តុលាការ​ក្នុង​ការធ្វើ​នយោបាយ ត្រូវ​ស្នើ​លិខិត​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ក្រសួង​ធ្វើការ​ពិនិត្យ​ក្នុង​ដាក់សំណើ​បន្តទៅ​កាន់​នាយករដ្ឋមន្ត្រី ដើម្បី​ពិចារណា​ធ្វើលិខិត​ទូលថ្វាយ​ព្រះមហាក្សត្រ ក្នុងការ​ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ​៕

​ដោយ​៖​កូ​ឡាប​

spot_img
×