Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ លើ​ផលិតផល​ម្ហូបអាហារ​ក្នុង​ផ្សារ​ត្រី និង​ធ្វើតេស្ត​បឋម

spot_img

បន្ទាយមានជ័យ​៖ សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​បាន​ចុះ​ពិនិត្យ​និង​ធ្វើតេស្ត លើ​គុណភាព​ផលិតផល​ម្ហូបអាហារ​និង​អនាម័យ ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​នៅ​ផ្សារ​ត្រី​នៅ​ភូមិ​បា​លីលេ​យ្យ​២ សង្កាត់​/ ក្រុង​ប៉ោយប៉ែត​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដើម្បី លើកកម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ ជា​អ្នក​ប្រើប្រាស់​ឬ​បរិភោគ​អាហារ​។​

លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​ថ្មី​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​អោយដឹងថា​៖ មន្ត្រី​សាខា​កាំកុងត្រូល​ចុះ​អប់រំ​និង​ផ្សព្វផ្សាយ​នេះ​គឺ​ចង់អោយ​ពលរដ្ឋ​ដែល​ជា​អ្នក​ទទួល​ទាន​បរិភោគ​អាហារ​ដែល​មាន​គុណភាព​ល​និង​មាន​អនាម័យ​ល្អ​។​

លោក​បាន​បន្តថា ទំនិញ​ហាមឃាត់​មួយចំនួន​ដែល​ផលិត​នៅ​ក្រៅ ស្រុក ហើយ​បច្ចុប្បន្ន​កំពុង​ចរាចរណ៍​នៅលើ​ទីផ្សារ​ប្រទេស​យើង ក្នុងនោះ​ក្រុង​ប៉ោយ​ប៉ែត​ដែល​មាន​ភូមិសាស្ត្រ​ជាប់​ព្រំដែន​ក៏​ជា​ទីផ្សារ​ចរាចរណ៍​នៃ​ទំនិញ​ទាំងនោះ​ផង​ដែរ​។​ដូច្នេះ​ត្រូវតែ​ចុះ​ផ្សព្វផ្សាយ​នេះ ។

​ដូច្នេះ​ពេល​នេះ មន្ត្រី​ជំនាញ​របស់​លោក​បាន​ស​ហ​ការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម ចុះមក​ធ្វើ​តេស្ត​បឋម​(Test Kit) ទៅ​លើ​ចំនីអាហារ​បរិភោគ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ផ្សារ​ដើម្បី​រក​សារធាតុ​ហាមឃាត់ ដូចជា​៖ ដែល​នាំ​មក​ពី​ប្រទេស​ថៃ មឹក ប​ង្គា សរសៃ​គុយទាវ សណ្តែក​បណ្តុះ ជ្រួក​ស្ពៃ និង​ចំណីអាហារ​ផ្សេងៗ​មួយចំនួនទៀត ហើយ​នៅក្នុង​ឱកាស​នោះ មន្ត្រី​ជំនាញ​ក៏​បាន​ស្វែងរក​ការ​ចរាចរ​លក់​នៅលើ​ទីផ្សារ​ខេត្ត​។​ ក្នុង​នោះ​មន្ត្រី​ប្រមូល​បាន​កម្ទេច​មី នំ ទឹកក្រូច​ដប​តូចធំ ម្សៅ​គោ​ជល់ និង​មុខ​ទំនិញ​ចម្រុះ​ជាច្រើន​។​

សូមបញ្ជាក់​ថា​៖ ក្នុងការ​ធ្វើ​តេស្ត​បឋម (Test Kit) លើ​ចំនីអាហារ​បរិភោគ​មួយចំនួន​នៅក្នុង​ផ្សារ​ត្រី​នោះ ប៉ុន្តែ​រក​មិនឃើញ​សារធាតុ​ដែល​ហាមឃាត់​នុង​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ឡើយ​៕​ ដោយ ៖ បន្ទាយ

spot_img
×