Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​កញ្ចប់​ថវិកា ១៥០ លាន​ដុល្លារ​កសាង​ផ្លូវ​៣៨ ខ្សែ​ក្នុង​ទី​រួម​ខេត្តសៀមរាប​

spot_img

​ភ្នំពេញ ៖ ទោះបី​ពេលនេះ​ប្រទេសជាតិ​យើង​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩ ក៏ដោយ ក៏​មិន​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​ឡើយ​។ ថ្ងៃនេះ​(៤​កញ្ញា​) សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​ពី​ការសម្រេច​កញ្ចប់​ថវិកា​ចំនួន ១៥០​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​កសាង​ផ្លូវ​នៅក្នុង​ទី​រួម​ខេត្តសៀមរាប​។ បើតាម​ការផ្សាយ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister ។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​តូចធំ​ដែលមាន​ចំនួន ៣៨ ខ្សែ ដែល​គ្រោង​នឹង​សាងសង់​នៅក្នុង​ទី​រួម​ខេត្ត​នេះ នឹង​ជួយ​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយនឹង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​នៅក្រោយ​ជំងឺ​កូ​វីដ​១៩​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​បើក​ការ​ដ្ឋា​សាងសង់​នេះ ហើយ​សង្ឃឹមថា នៅ​ចុងឆ្នាំ ២០២១ យើង​នឹងមាន​ផ្លូវ​ស្អាត​ក្នុង​ទឹកដី​អង្គរ​អច្ឆរិយ​នេះ​។​
​សូម​អរគុណ​ចំពោះ​ការរួមចំណែក​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់ ដែល​មិន​ខ្ជះខ្ជាយ​ថវិកា ដែល​ធ្វើ​ឲ្យ​យើង​សន្សំ​បាន​ថវិកា​ប្រមាណ​ជាង ៦០០ លាន​ដុល្លារ សម្រាប់​យកមក​អភិវឌ្ឍន៍​ប្រទេស​។ អរគុណ​សន្តិភាព​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ ទី​២៨ ខែមិថុនា ឆ្នាំ​២០២០២ ជំនួប​ពិភាក្សា​ពាក់ព័ន្ធ នឹង​ការសិក្សា​គម្រោង​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​រវាង លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ជាមួយនឹង​លោក ស៊ុន ចាន់ថុល​។ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ក្រុង​សៀមរាប ដល់​ពេលដែល​ត្រូវ​សិក្សា រៀបចំ​ផែនការមេ ដើម្បី​ធ្វើ​ការជួស​ជុស កែលម្អ ឡើងវិញ ដូច​ក្រុងព្រះសីហនុ ឲ្យ​សាក​សមជា​ទីក្រុង​ទេសចរណ៍ ដើម្បី​លើកស្ទួយ​មុខមាត់ ប្រទេសជាតិ នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ភ្ញៀវទេសចរ​អន្តរជាតិ​។​

​រចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ដល់ពេល​ត្រូវ​សិក្សា រៀបចំ​ផែនការមេ ដើម្បី ធ្វើការ​ជួស​ជុស និង​កែលម្អ​ឡើងវិញ ដូច​ក្រុងព្រះសីហនុ ឲ្យ​សាក​សម ជាទី​ក្រុង​ទេសចរណ៍ ជាពិសេស លើកស្ទួយ​មុខមាត់ ប្រទេសជាតិ ផងដែរ​។​

​សូ​ជម្រាប​ថា គម្រោង​ខ្សែ​ផ្លូវ​មេ ចំនួន​៣៨​ខ្សែ សរុប​ប្រវែង​ប្រមាណ ៩៨,៣៤​គីឡូម៉ែត្រ ក្នុងនោះ ផ្លូវ​២​គន្លង មាន​ប្រវែង​ប្រមាណ ៤៤​គីឡូម៉ែត្រ និង​ផ្លូវ​៤​គន្លង មាន​ប្រវែង​ប្រមាណ ៥៤​គីឡូម៉ែត្រ លាតសន្ធឹង ក្នុង​សង្កាត់​ទាំង​១២ របស់​ក្រុង​សៀមរាប និង​មួយផ្នែក​នៃ​ស្រុក បាគង ដែល​ស្ថិតក្នុង​គម្រោង អភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ ក្នុង​ក្រុង​សៀមរាប​។​

​លោក គូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុង​សិក្សា​ស្វែងរក​ប្រភព​ថវិកា ដើម្បី​អនុវត្ត​គម្រោង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​៣៨​ខ្សែ​នេះ ។​លោក​ថា ខេត្តសៀមរាប ជា​ប៉ូល​សេដ្ឋកិច្ច ក៏​សំខាន់​មួយ របស់​កម្ពុជា និង​ជា​តំបន់​ត​ភ្ជាប់​ផ្លូវ​សេដ្ឋកិច្ច បាត់ដំបង​-​សៀមរាប​។​

​នាឱកាស​នោះ រដ្ឋមន្ដ្រី​សាធារណការ រៀបរាប់ថា គម្រោង​ដែល​ក្រសួង​កំពុង​ជួសជុល កែលម្អ ឡើងវិញ គម្រោង​ផ្លូវ​វាង​ក្រុង រួមមាន​៖ ផ្លូវ​ខេត្ត​លេខ 2SR3 ប្រវែង ១៤,៩៥​គីឡូម៉ែត្រ បំបែក ពី​ផ្លូវជាតិ​លេខ​៦ ត្រង់​គីឡូម៉ែត្រ ៣០៨+៨៣០ (​ចុង​កៅស៊ូ​) ដល់​គីឡូម៉ែត្រ ៣១៩+៦០០ (​ទឹក​វិល​) ក្រាល​កៅស៊ូ DBST និង​ផ្លូវ​ខ្នារ​ចាស់ (​វិថី​សម្តេច ជា ស៊ីម​) ប្រវែង ៤,៦០​គីឡូម៉ែត្រ បន្ត​ពី​ផ្លូវ ៧​មករា ចាប់ពី​ផ្លូវ​លេខ 2SR3 ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត​លេខ 265F និង​គម្រោង​ផ្លូវ​វាង​ខាងត្បូង ក្រុង​សៀមរាប មាន​ប្រវែង​៤៥​គ​.​ម ចាប់ពី​ផ្លូវជាតិ​លេខ ៦ ត្រង់ចំណុច គីឡូម៉ែត្រ​២៩១ ដល់​គីឡូម៉ែត្រ ៣៣០ កំពុង​សិក្សា​ជ្រើសរើស​គន្លង​ខ្សែ​ផ្លូវ និង​សិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​។​

​ឆ្លៀតឱកាស​នោះ លោក ទៀ សីហា បាន​លើកឡើងថា ខេត្តសៀមរាប គឺជា​ខេត្ត​ទេសចរណ៍ វប្បធម៌ និង​ប្រវត្តិសាស្ត្រ ហើយ​ស្ថានភាព ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជាច្រើន ត្រូវធ្វើ​ការជួសជុល និង​កែលម្អ​ឡើងវិញ ហើយ​គម្រោង​ខ្សែ​ផ្លូវ​មេ​ទាំង ៣៨​ខ្សែ​នេះ ដែល​បាន​សិក្សា​នេះ គឺជា​សរសៃឈាម និង​ជា​បេះដូង​របស់​ខេត្ត ដើម្បី​កំណើនសេដ្ឋកិច្ច ទេសចរណ៍ និង​សោ​ភណ្ឌ​ភាព​របស់​ខេត្ត​។​

​លោក​បន្ដថា ការងារ​ជួសជុល និង​កែលម្អ​ផ្លូវ​ចំនួន​១០​ខ្សែ ដោយ​រដ្ឋបាល​ខេត្តសៀមរាប រួមមាន​៖ ផ្លូវ​តា​អុច ផ្លូវ​នាគ​ទេព ផ្លូវ​ខ្នែង​ជន្លង់ ផ្លូវ​តុង​សេង ផ្លូវ​អា​ទី​ហ្ស​ង់ ផ្លូវគោក​ស្រិត ផ្លូវ​ជាប់សូ​ហ្វី​តែ​ល ផ្លូវ​ពន្ធដារ​ខេត្ត ផ្លូវ​កេសរ​កូ​ល និង​ផ្លូវ​ស្វាយមាស​។​

​សូមបញ្ជាក់ថា គម្រោង​សិក្សា​ផ្លូវ​ទាំង ៣៨​ខ្សែ​នេះ ជា​បណ្តុំ បណ្ដាញ​ផ្លូវ​មេ យ៉ាង​ប្រទាក់ក្រឡា ក្នុង​ក្រុង​សៀមរាប នឹង​ជួយ​សម្រួល ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរ​ក្នុង​ខេត្តសៀមរាប កាត់បន្ថយ​ពេលវេលា ក្នុងការ​ដឹកជញ្ជូន និង​ចរាចរណ៍​ទំនិញ គ្រប់ ប្រភេទ កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​លើកកម្ពស់​សោ​ភណ្ឌ ភាព ទីក្រុង​សៀមរាប ឲ្យ​សាក​សមជា​ទីក្រុង​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ របស់​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

spot_img
×