Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំង​មែន​! ប្រឡូក​សិល្បៈ​ជាង ១០ ឆ្នាំ​ហើយ តែ​អតីត Fresh Girl លេខ​១​ឆ្នាំ​២០០៧ ហ៊ិ​ន ចាន់នី​រ័ត្ន នៅតែ​ស្ថិត​កំពូល​តារាង​

spot_img

​ភ្នំពេញ ៖ ជឿជាក់ថា បងប្អូន​ប្រិយមិត្ត​មួយចំនួនធំ ពុំ​ធ្លាប់​បានដឹង​ពី​ប្រវត្តិ​ខ្លះៗ របស់​តារា​ស្រី​ដែលមាន​រូបសម្បត្តិ​ស្រស់​សោភា ពោរពេញ​ទៅដោយ​សមត្ថ​ក​ភាព​សិល្បៈ​ជាច្រើន ដែល​សាង​បាន​នូវ​កេរ្តិ៍ឈ្មោះ និង​ភាពល្បីល្បាញ នៅក្នុង​វិស័យ​សិល្បៈ​មកទល់​បច្ចុប្បន្ន គឺ​ធ្លាប់បាន​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​កម្មវិធី​ប្រកួត​ផ្នែក​សម្រស់​នានា​នោះទេ​។ ថ្ងៃនេះ CEN សូម​លើកយក​តារា​ស្រី​១​ដួង ដែល​នៅតែ​ទទួល​ការគាំទ្រ​ពី​ប្រិយមិត្ត​ទស្សនិកជន និង​អាច​ក្តោប​ទីផ្សារ​សិល្បៈ​បាន​យ៉ាងច្រើន នោះ​គឺ​កញ្ញា ហ៊ិ​ន ចាន់នី​រ័ត្ន​។​

​សូមបញ្ជាក់ថា ហ៊ិ​ន ចាន់នី​រ័ត្ន ជា​អតីត Freshie Girl លេខ​១ សម័យ​ប្រឡង​ឆ្នាំ​២០០៧ ។ បន្ទាប់ពី​បាន​ឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ និង​ឆក់​បាន​តំណែង​ជា​ពិធី​ការិនី​នៅ​ស្ថានីយ៍ទូរទស្សន៍​បា​យ័ន្ត អតីត​ស្រី​ស្អាត​លេខ​១​រូបនេះ បានទទួល​បាន​ប្រជាប្រិយភាព​លេចធ្លោ​ខ្លាំង​តែម្តង​។ ជាការ​ពិតណាស់ ពុំ​ត្រឹម​តែមាន​រូប​សម្រស់​ស្រស់ស្អាត​ពី​ធម្មជាតិ និង​ទេពកោសល្យ​ដ៏​ឆ្នើម​លេចធ្លោ ក្នុងនាម​ជា​ពិធី​ការិនី​ប៉ុណ្ណោះ​ទេ តែ​កំពូលស្រី​ស្អាត​រូបនេះ ក៏មាន​ទេពកោសល្យ​ក្នុងការ​សម្តែង​ក៏​មិន​ណ​យ​នោះដែរ ព្រោះថា ជារឿយៗ​គេ​តែង​សង្កេតឃើញ ហ៊ិ​ន ចាន់នី​រ័ត្ន លេចមុខ​នៅក្នុង​ខ្សែភាពយន្ត​នានា​។

​បើទោះជា​បាន​ចូលប្រឡូក​នៅក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ប្រមាណ ១៣ ឆ្នាំ ទៅហើយ​ក្តី តែ ហ៊ិ​ន ចាន់នី​រ័ត្ន នៅតែ​រក្សាបាន​នូវ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខ្លាំង​ដដែល ស្រប​ពេលដែល​បច្ចុប្បន្ន នាង​ក៏​កំពុង​ក្តោប​បានការ​ងារ​ធំៗ​ជាច្រើន​ផងដែរ ដោយសារតែ​សម្រស់​របស់​កញ្ញា​នៅតែ​ស្អាត ហាក់​គ្មាន​ការប្រែប្រួល​បន្តិច​សោះ ដែល​មើលទៅ​នៅតែ​ក្មេង​ដូច​១៨​ឆ្នាំ​អ៊ីចឹង​។​

​ក្រៅពី​អាជីព​សិល្បៈ ស្រី​ស្អាត ចាន់នី​រ័ត្ន ក៏មាន​ហាង​លក់​សម្លៀកបំពាក់​ដ៏​ធំ​មួយ​ដែលមាន​យីហោ​ថា Eight Collection ដែល​ត្រូវបាន​គេ​ដឹងថា មាន​ទីតាំង​ស្ថិតនៅក្នុង​ខណ្ឌ​សែន​សុខ​។​

​អ្វី​កាន់តែ​ពិសេស​លេចធ្លោ​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ គឺថា ស្រី​ស្អាត​អតីត​ហ្វ្រេស​ស៊ី​ហ្គើ​ល​រូបនេះ គេ​ក៏​តែងតែ​សង្កេតឃើញ​ប្រើ​នូវ​របស់​ប្រើប្រាស់​ប្រេនៗ​ផងដែរ ដែល​ក្នុងនោះ​ដូចជា​ការប្រើ​ជាមួយ​កាបូប​ម៉ាក Channel , LV និង​ហាង​ស្បែកជើង Manolo blahnik ជាដើម​៕ ដោយ​៖ លឹម ហុង​


spot_img
×