Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​បុរស​ម្នាក់​ដាក់​ក្នុង​ពន្ធនាគារ ករណី​ប្រើ​រូបភាព​គំរាម​បញ្ចេញ​វីដេអូ​រួមភេទ ទារប្រាក់​ចំនួន ១០​លាន​រៀល ពី​នារី​ជា​ដៃគូ​សង្សារ​

spot_img

​ស្ទឹងត្រែង​៖ សាលាដំបូង​ខេត្តស្ទឹងត្រែង សម្រេច​ចោទប្រកាន់​ពីបទ​គំរាមកំហែង​កេរ្តិ៍ ដាក់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ ២០២០​។ ជនជាប់ចោទ​ខាងលើនេះ បាន​ប្រើ​រូបភាព​គំរាម​ទារប្រាក់​ទៅលើ​នារី​ម្នាក់ ដែលជា​សង្សារ ដោយ​លួចលាក់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ បុរស​នេះ​បាន​ប្រើ​រូបភាព​គំរាម​បញ្ចេញ​វីដេអូ​រួមភេទ ទារប្រាក់​ចំនួន ១០​លាន​រៀល ពី​នារី​ជា​ដៃគូ​សង្សារ​នឹង​គ្នា​។​

​សូមបញ្ជាក់ថា ជនជាប់ចោទ​ឈ្មោះ​ចាន់ ភ័​ត្រា អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ក្រោម ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​
​បច្ចុប្បន្ន​រស់នៅ​ភូមិ​លើ ឃុំ​ថា​ឡា ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២០​។​

​សមត្ថកិច្ច បាន​បន្តថា ក្រោយពី​ជនជាប់ចោទ​ខាងលើនេះ បាន​ប្រើ​រូបភាព​គំរាម​ទារប្រាក់ ទៅលើ​នារី​ម្នាក់​ដែលជា​សង្សារ ដោយ​លួចលាក់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ បុរស​នេះ​បាន​ប្រើ​រូបភាព​គំរាម​បញ្ចេញ​វីដេអូ​រួមភេទ​ទារប្រាក់​ចំនួន ១០​លាន​រៀល​ពី​នារី​ជា​ដៃគូ​សង្សារ​នឹង​គ្នា​។ ក៏ប៉ុន្តែ​នារី​ដែលជា​សង្សារ បានដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច ដើម្បី​ធ្វើការ​ចោទប្រកាន់​ទៅលើ​បុរស​ជា​សង្សារ​របស់ខ្លួន កាលពី​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០​។​

​ក្រោយពី​នារី​រងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​រួចមក កងកម្លាំង​នគរបាល​ខេត្ត ក៏បាន​ស៊ើបអង្កេត និង​ប្រើ​នីតិវិធី​ដើម្បី​ចាប់ខ្លួន​បុរស​រូបនោះ​។ បន្ទាប់ពី​ឃាត់ខ្លួន​រួចហើយ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។

​នៅ​ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ​២០២០ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តស្ទឹងត្រែង បានសម្រេច​ចោទប្រកាន់​ឈ្មោះ​ចាន់ ភ័​ត្រា ពីបទ​គំរាមកំហែង​កេរ្តិ៍ ប្រព្រឹត្ត​នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង​។​

​លោក អួ​ង វុ​ទ្ធា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង បានសម្រេច​ចោទប្រកាន់​ជន​ត្រូវ​ចោទ​ឈ្មោះ ចាន់ ភ័​ត្រា ពី​​បទ គំរាមកំហែង​ហែកកេរ្តិ៍ ៕ ដោយ​៖​សុខុម​

spot_img
×