Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​តាកែវ​ថា មន្ទីរ​ទេសចរណ៍​ស្ពឹក​ស្រពន់ លើ​ការងារ​ខ្លាំង​ក្រោយពី​មានការ​ស្នើសុំ​ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លើ​ការកែលម្អ​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ទេសចរណ៍ធម្មជាតិ​ដែលមាន​ក្នុង​ខេត្ត​

spot_img

​តាកែវ​៖ ឆ្លើយតប​ទៅ​និង​ការលើកឡើង​របស់​សមា​ជិ​ក​ក្រុម​ប្រិ​ក្សា​ខេត្ត នៅក្នុង​អង្គប្រជុំ​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បានទទួល​ស្គាល់​ពី​ភាព​ស្ពិ​ក​ស្រពន់ របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្ត ដែល​មិនបាន​ធ្វើការ​អភិវឌ្ឍន៍ ឬ​កែលម្អ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ដែលមាន​ស្រាប់​នៅក្នុង​ខេត្ត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ចូលមក​កម្សាន្ត​នៅក្នុង​ខេត្តតាកែវ​ឡើយ ។​

​ឯកឧត្តម អ៊ូច ភា បាន​មានប្រសាសន៍​បន្តថា អាជ្ញាធ​ខេត្ត​និង​ធ្វើការ​ពិនិត្យឡើងវិញ ចំពោះ​បញ្ហា​ទេសចរណ៍​នេះ ដោយ​អាជ្ញាធ​ខេត្ត​និង​ជំរុញ​ឲ្យ​មន្ទីរ​ទេសចរណ៍ ធ្វើការ​កែច្នៃ​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នានា ឲ្យ​ល្អប្រសើរ​ឡើងវិញ ជាពិសេស​យើង​និង​ធ្វើ​ការណែនាំ​ឲ្យ​មន្ទីរ ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ពី​សក្ដានុពល​ទេសចរណ៍​របស់​ខេត្តតាកែវ ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បានដឹង​នឹង​មកលេង​កម្សាន្ត នៅក្នុង​ខេត្តតាកែវ ឲ្យ​បាន​កាន់តែ​ច្រើនឡើង​ថែមទៀត ។​

​សូមបញ្ជាក់​ផងដែរ​ថា ការឆ្លើយតប​ដោយមាន​ការ​ស្តី​ប​ន្តោ​ស​ខ្លាំង ទៅលើ​មន្ទីរ​ទេសចរណ៍​ខេត្ត​នោះ​គឺ បន្ទាប់ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្តតាកែវ ឯកឧត្តម ម៉ៅ ណ​ម បានធ្វើ​ការស្នើ​ឲ្យ​អភិបាលខេត្ត ជាពិសេស​មន្ទីរ​ទេសច​រណ៍​ខេត្ត ធ្វើយ៉ាងណា​កែលម្អ​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ទេសចរណ៍ធម្មជាតិ នៅក្នុង​ខេត្ត​ឲ្យ​មាន​សោភ័ណភាព​ស្រស់បំព្រង​ទ្វេដង​ឡើងវិញ ដើម្បី​ធ្វើយ៉ាងណា​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូលមក​កម្សាន្ត​នៅក្នុង​ខេត្តតាកែវ ឲ្យ​បាន​កាន់តែ​ច្រើនឡើង នៅពេល​មាន​បុណ្យទាន ឬ​ថ្ងៃ​ឈប់សម្រាក ។​

​លោក​បន្តថា ខេត្តតាកែវ គឺជា​ខេត្ត​មួយ​ដែល​សម្បូរ​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ ដូចជា​រមណីយដ្ឋាន​ទន្លេបាទី ភ្នំ​តា​ម៉ៅ ភ្នំ​ជី​សូ ភ្នំ​ដា និង​ជ្រោះ​ផ្អោ​ក​ជាដើម ដែល​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់នោះ វា​អាច​និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូលមក​កម្សាន្ត​នៅក្នុង​ខេត្តតាកែវ បាន​ច្រើន ប្រសិនបើ​អាជ្ញាធ​រួម​នឹង​មន្ទីរ​ទេសចរណ៍ ចេះ​ធ្វើការ​កែច្នៃ​និង​ធ្វើការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល នៃ​តំបន់​ទេសចរណ៍​ទាំងអស់នោះ ដល់​ភ្ញៀវទេសចរ​។​

​គួ​រំលឹក​ផងដែរ​ថា បច្ចុប្បន្ននេះ កម្ពុជា​កំពុងតែ​ប្រឈមមុខ​នឹង​ជំងឺ​កូ​វីដ​១៩ ដែល​ជំងឺ​កូ​វីដ​១៩​នេះ ក្រៅពី​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ វា​ក៏​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ របស់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ ដូច្នេះ​ប្រសិនបើ​អាជ្ញាធ​ខេត្ត ឬ​មន្ទីរ​ទេសចរណ៍​ធ្វើការ​កែច្នៃ​ឡើងវិញ ឬ​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ចូល​មកលេង​កម្សាន្ត​ឲ្យ​បាន​ច្រើន​ដែរ វា​នឹង​លើកស្ទួយ​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ឲ្យ​ល្អប្រសើរ​មួយកម្រិត​ថែមទៀត​៕​ដោយ​៖ តាកែវ​

spot_img
×