Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​៣​នាក់​បាត់​បង់ជីវិត និង​ម្នាក់​រងរបួស​ធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​

spot_img

​តាកែវ ៖ មនុស្ស​៣​នាក់​បាន​បាត់​បង់ជីវិត​ភ្លាមៗ និង​មាន​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា ក្នុងទិសដៅ​ផ្ទុយ​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​រសៀល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​១០​នាទី នៅលើ​បណ្តោយ​ផ្លូវ​ខេត្ត​លេខ​១២៩ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៥_២៦ ស្ថិតនៅ​ភូមិ​ព្រៃ​ល្លា​កើត ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ ម៉ូតូ​ជនរងគ្រោះ ទី​១ ម៉ាកវ៉េវ ពណ៌​ទឹក​ប៊ិក ពាក់​ផ្លាកលេខ ព្រៃវែង 1A 8233 បើកបរ​ដោយ​ឈ្មោះ តែម នាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រំ ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ស្លាប់​នៅ​កន្លែងកើតហេតុ និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ចឹ​ម ជី​វ័​ន្ត ភេទ​ប្រុស អាយុ​៦​ឆ្នាំ រងរបួស​ធ្ងន់ និង​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ដោយឡែក​ភាគី​ម្ខាង​ទៀត បើកបរ​ម៉ូតូ​ម៉ាក​ភី​ស៊ី​អិ​ច ដែល​បើកបរ​ដោយ​ឈ្មោះ អ៊ឹម ស្រី​ពៅ ភេទ​ស្រី អាយុ​២២​ឆ្មាំ រស់នៅ​ភូមិ​តា​មួង ឃុំ​រំ​ចង់ ស្រុក​សំរោង ខេត្តតាកែវ ស្លាប់​នៅ​កន្លែងកើតហេតុ និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ប៊ុន សូ​ណាត ភេទ​ស្រី អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ រងរបួស​ធ្ងន់​។​

​ក្រោយ​កើតហេតុ​ប៉ូលិស​ចរាចរណ៍​ព្រៃកប្បាស បាន​ចុះ​ដល់​ធ្វើ​កំណត់ហេតុ​វាស់វែង និង​ចាត់​បញ្ជូន​អ្នករងរបួស ទៅ​មន្ទីរពេទ្យ ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​ប្រ​គាល់​ជូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖​តាកែវ​

spot_img
×