Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល អនុម័ត​លើ សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​

spot_img

​ភ្នំពេញ​៖ គណៈរដ្ឋមន្ត្រី​បានអនុម័ត​ទាំងស្រុង​ហើយ​លើ​សេចក្តី «​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​» នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​

​លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​លើកឡើងថា សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ធ្វើឡើង​ដើម្បី​ធ្វើ​សមាហរណកម្ម​យន្តការ នៃ​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​លើ​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ មាន​ជាអាទិ៍ វិស័យ​ធានារ៉ាប់រង​និង​សោធន​ឯកជន វិស័យ​មូល​ប​ត្រ វិស័យ​សន្តិសុខ​សង្គម វិស័យ​បរ​ធន​បាល​កិច្ច វិស័យ​គណនេយ្យ និង​សវនកម្ម និង​វិស័យ​អចលនវត្ថុ វិស័យ​បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន​។​

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ចាប់ផ្តើម​ពិភាក្សា​លើ “​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​”​។​

​លោក ផៃ ស៊ី​ផាន បាន​លើកឡើងថា សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ដើម្បី​ធ្វើ​សមាហរណកម្ម​យន្តការ នៃ​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​លើ​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ មាន​ជាអាទិ៍ វិស័យ​ធានារ៉ាប់រង​និង​សោធន​ឯកជន វិស័យ​មូល​ប​ត្រ វិស័យ​សន្តិសុខ​សង្គម វិស័យ​បរ​ធន​បាល​កិច្ច វិស័យ​គណនេយ្យ និង​សវនកម្ម និង​វិស័យ​អចលនវត្ថុ វិស័យ​បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន ក្នុង​គោលបំណង​ពង្រឹង និង​ធានា​ប្រសិទ្ធិភាព​នៃ​ការគ្រប់គ្រង​ត្រួតពិនិត្យ និង​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ រួមទាំង​ការលើកកម្ពស់​ការអភិវឌ្ឍ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​លើ​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​អត្ថប្រយោជន៍ នៃ​ការតាក់តែង​សេចក្តីព្រាង​ច្បាប់​នេះ មាន​ជាអាទិ៍​៖ – ឆ្លើយតប​នឹង​ការវិវឌ្ឍ​នៃ​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ដែល​ទាមទារ​ឱ្យមាន​ការពង្រឹង​យន្តការ​ស្ថាប័ន – បញ្ញត្តិ​ករ​តែមួយ​អាច​មើលឃើញ​ពី​ទិដ្ឋភាព​រួម​នៃ​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល ជាពិសេស នៅពេល​ស្ថាប័នហិរញ្ញវត្ថុ​ធ្វើ​ពិពិធ​កម្ម​សេវា​ហិរញ្ញវត្ថុ​ទៅកាន់​វិស័យ​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត អាច​ធានាបាន​នូវ​សង្គតិភាព​នៃ​ការដាក់ចេញ​បទ​ប្បញ្ញត្តិ និង​អាច​កាត់បន្ថយ​ភាព​ចន្លោះ​ប្រហា​ង​ក្នុង​បទ​ប្បញ្ញត្តិ (Regulatory Arbitrage)​។ – បង្កើន​ប្រសិទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​វិស័យ​នីមួយៗ ដែល​នឹង​ស្ថិតក្រោម​ស្ថាប័ន​តែមួយ តាមរយៈ​ការបែងចែក​ព័ត៌មាន និង​ការសម្របសម្រួល​ក្នុងការ​ដាក់ចេញ​បទ​ប្បញ្ញត្តិ​ឆ្លង​វិស័យ – អាច​កាត់បន្ថយ​ចំណាយ (​បុគ្គលិក ពេលវេលា សម្ភារ​) តាមរយៈ​ការទាញយក​អត្ថប្រយោជន៍​ពី​សហ​ថាមភាព (Synergy) នៃ​ការដាក់​ស្ថាប័ន​និយ័ត​ករ​ឱ្យ​ស្ថិតនៅក្រោម​បញ្ញត្តិ​ករ​តែមួយ​។​

​សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​អនុម័ត និង​ចូល​ជា​ធរមាន​រាជរដ្ឋាភិបាល នឹងមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ពង្រឹង និង​ធានាបាន​នូវ​ប្រសិទ្ធិភាព នៃ​ការគ្រប់គ្រង​ត្រួតពិនិត្យ និង​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ រួមទាំង​ការលើកកម្ពស់​ការអភិវឌ្ឍ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​លើ​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​។​

ត្រូវបាន​បង្កើត​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ សរសេរ​ជា​អក្សរ​កាត់​ថា អ​.​ស​.​ហ ដែលមាន​ឯករាជ្យភាព​ក្នុងការ​បំពេញ​មុខងារ​របស់ខ្លួន ដោយ​ធ្វើ​សមាហរណកម្ម​យន្តការ​នៃ​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​លើ​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ មាន​ជាអាទិ៍ វិស័យ​ធានារ៉ាប់រង​និង​សោធន​ឯកជន វិស័យ​មូល​ប​ត្រ វិស័យ​សន្តិសុខ​សង្គម វិស័យ​បរ​ធន​បាល​កិច្ច វិស័យ​គណនេយ្យ​និង​សវនកម្ម និង​វិស័យ​អចលនវត្ថុ វិស័យ​បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន ក្នង​គោលបំណង​ពង្រឹង​និង​ធានា​ប្រសិទ្ធិភាព​នៃ​ការគ្រប់គ្រង ត្រួតពិនិត្យ និង​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ រួមទាំង​ការលើកកម្ពស់​ការអភិវឌ្ឍ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ លើ​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ច្បាប់​នេះ​អនុវត្ត​ចំពោះ​រាល់​ប្រតិបត្តិការ នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

spot_img
×