Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ជិត ៩០០​ទីតាំង​ត្រូវបាន​វាយតម្លៃ​ការអនុវត្ត​វិធានការ​សុវត្ថិភាព​

spot_img

​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែសីហា ឆ្នាំ​២០២០ លទ្ធផល​នៃ​ការចុះ​វាយតម្លៃ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ទូទាំងប្រទេស​សរុប​ចំនួន ៨៩៥​ទីតាំង​។

​ក្នុងនោះ​រួមមាន​៖ សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​បាន​ចំនួន ៤៣០​ទីតាំង​, សេវាកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​បាន​ចំនួន ៣៩៩​ទីតាំង​, សេវាកម្ម​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍​បាន​ចំនួន ២៥​ទីតាំង​, សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក និង​ផ្លូវគោក​បាន​ចំនួន ៣៤​ទីតាំង​, សេវាកម្ម​ការី​ទេសចរណ៍​ក្នុងស្រុក​បាន​ចំនួន ៧​ទីតាំង​។​

​ដោយឡែក លទ្ធផល​នៃ​ការចុះ​វាយតម្លៃ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ដោយ​ថ្នាក់​ក្រសួង សរុប​ចំនួន ១៣១​ទីតាំង​។ ក្នុងនោះ​រួមមាន​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​បាន​ចំនួន ៨៥​ទីតាំង​, សេវាកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​បាន​ចំនួន ៣៩​ទីតាំង​, សេវាកម្ម​ការី​ទេសចរណ៍​ក្នុងស្រុក​បាន​ចំនួន ៧​ទីតាំង​។​

​លទ្ធផល​នៃ​ការចុះ​វាយតម្លៃ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ដោយ​ថ្នាក់​រាជធានី​-​ខេត្ត សរុប​ចំនួន ៧៦៤​ទីតាំង សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​បាន​ចំនួន ៣៤៥​ទីតាំង​, សេវាកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​បាន​ចំនួន ៣៦០​ទីតាំង​, សេវាកម្ម​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍​បាន​ចំនួន ២៥​ទីតាំង​, សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក និង​ផ្លូវគោក​បាន​ចំនួន ៣៤​ទីតាំង​។​

​គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០២០ មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ដែល​បាន​ចុះបញ្ជី​សរុប​ទូទាំងប្រទេស​មាន​ចំនួន ៩,៥៨៩​ទីតាំង មាន​បុគ្គលិក​បំរើការ​សរុប​ចំនួន ១០៥,១០៣​នាក់​។ ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​សរុប​ចំនួន ៦,៥០៦​នាក់ ក្នុងនោះ​ភាគច្រើន​នៅ​ខេត្តសៀមរាប​ចំនួន ៥,៣១០​នាក់​, រមណីយដ្ឋាន​ទេសចរណ៍​សរុប​ចំនួន ២៥៥​ទីតាំង និង សហគមន៍​ទេសចរណ៍​សរុប​ចំនួន ៨៣​ទីតាំង​៕
ដោយ​៖CEN

spot_img
×