Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​អចលនទ្រព្យ​៖ តម្លៃ​ដីធ្លី​ជិត​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី នឹង​ងើប​ម្តងទៀត​

spot_img

​ភ្នំពេញ​៖ បើតាម​អ្នកឯកទេស​ដីធ្លី បានឱ្យដឹងថា ចលនា​ទិញ​-​លក់​ធ្លី​នៅ​ជិត​ទីតាំង​គម្រោង​អភិវឌ្ឍន៍​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី មិនសូវមាន​ការទិញ​-​លក់​ច្រើន​ដូច​មុន​ទេ រីឯ​តម្លៃ​វិញ ក៏​រក្សា​លំនឹង​ថេរ​នា​រយៈពេល​ពីរ ឬ​បី​ខែ​ចុងក្រោយ​នេះ​ដែល ប៉ុន្តែ​អ្នកជំនាញ​បាន​មើលឃើញថា តម្លៃ​ដីធ្លី​នៅ​ទីនោះ អាច​នឹង​ងើប​ឡើងវិញ​ក្នុងដំណាក់កាល​ព្រលាន​យន្ត ហោះ​សាងសង់​រួចរាល់​។​

​គម្រោង​អភិវឌ្ឍន៍​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិត​ក្នង​ខេត្តកណ្តាល និង​ខេត្តតាកែវ​។ លោក ជាម ប៊ុន​ជួ ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​វាយតម្លៃ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន VTrust Appraisal ប្រចាំខេត្ត​កណ្តាល បានឱ្យដឹងថា តម្លៃ​ដីធ្លី​នៅ​ស្រុក​កណ្តាលស្ទឹង បច្ចុប្បន្ន បាន​រក្សា​ក្នុង​លំនឹង​ចន្លោះ​ពី ៧០ ទៅ ៩០ ដុល្លារ (​តម្លៃ​ទិញ​-​លក់​) ក្នុង​មួយ​ម៉ែត្រការ៉េ​។ ហាងឆេង​នេះ គឺ​សម្រាប​ប់​ទីតាំង​ដី​ដែល​ចុះ​ពី​ផ្លូវជាតិ​លេខ ២ ចំងាយ ៤ ទៅ ៥​គីឡូម៉ែត្រ​ឆ្ពោះទៅកាន់​គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​។​

​លោក​បន្តថា មុនពេល​គម្រោង​ព្រលានយន្តហោះ​នេះ មិនទាន់​ចាប់ផ្តើម​សាងសង់ តម្លៃ​ដី​នៅ​តំបន់​នោះ​ដាក់លក់​ជា​មធ្យម​ចន្លោះ​ពី ១០ ទៅ ២០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​បាន​កើន ដល់​៩០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​នាពេល​បច្ចុប្បន្ននេះ​។​

​លោក​ថ្លែងថា​៖ « ដី​នៅ​តំបន់​ហ្នឹង​បាន​ឡើង​ក្នុង​កម្រិត​មួយ​ខ្ពស់​រួចទៅហើយ អ៊ីចឹង​វា​នៅ​ទ្រឹង​មួយរយៈ​។ ប៉ុន្តែ​តម្លៃ​ដី​នៅ​តំបន់​នេះ​នឹង​ហក់​ឡើង​ម្តងទៀត​ក្នុងដំណាក់កាល​ទី​ពីរ គឺ​នៅពេលដែល​ព្រលាន​សាងសង់​រួច​ជា​ស្ថាពរ​។​»

​គួរ​បញ្ជាក់ថា ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ បានចាប់ផ្តើម​សាងសង់​កាលពី​ខែកញ្ញា ឆ្នាំ​២០១៩ លើ​ផ្ទៃដី​ទំហំ​ប្រមាណ ២,៦០០​ហិកតា លាតសន្ធឹង​ពី​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល និង​ផ្នែក​ដី​ខ្លះ​ស្ថិតនៅ​ក្នុងស្រុក​បាទី ខេត្តតាកែវ​។ អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ ១,៥០០​លាន​ដុល្លារ ហើយ​រំពឹងថា នឹង​សាងសង់​រួចរាល់ នៅ​ឆ្នាំ​២០២៣ ខាងមុខ​៕
​ដោយ​៖CEN


spot_img
×