Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​អាមេរិក​ម្នាក់​ត្រូវ​ឆ្នោត​ជិត ៦៥​0លាន​ដុល្លារ តែ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​

spot_img

​ស្ត្រី​អាមេរិក​ម្នាក់ បាន​ត្រូវ​ឆ្នោត Powerball តែ​ចង់​លាក់​ឈ្មោះ ប៉ុន្តែ​ក្រុមហ៊ុន​ឆ្នោត​និយាយថា គេ​តម្រូវ​បង្ហាញ​អត្តសញ្ញាណ​របស់​អ្នក​ត្រូវ​ឆ្នោត​ស្របតាម​ច្បាប់​របស់​រដ្ឋ រង្វាន់​ធំ​ទី ៥ ក្នុង​ប្រវត្តិសាស្ត្រ Powerball មាន​ម្ចាស់​រួចហើយ​នៅ​ថ្ងៃ ៦ ខែ​មករា​។​

​កាលពី​សប្តាហ៍​មុន​ស្ត្រី​ម្នាក់ រស់នៅ Jane Doe រដ្ឋ New Hampshire ត្រូវបាន​គេ​ប្រកាសថា រង្វាន់​សន្លឹកឆ្នោត មានតម្លៃ ៥៥៩,៧​លាន​ដុល្លារ ដែល​ជា​រង្វាន់​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សន្លឹកឆ្នោត​ធំ ៥ របស់ Powerball ។ អ្នកស្រី​បាន​ដាក់ពាក្យ​ទៅកាន់​តុលាការ​កំពូល Hillsborough ដើម្បី​ស្នើសុំ​ឲ្យ​លាក់កំបាំង​អត្តសញ្ញាណ​ខ្លួន​។​

​ប៉ុន្តែ​មុន​នោះ​គាត់​បាន​ជ្រុល​ចុះហត្ថលេខា​លើ​សន្លឹកឆ្នោត​ដែល​ត្រូវ នា​ថ្ងៃ ៦ ខែ​មករា​។ ចំណែក​ក្រុមហ៊ុន Hampshire ក្រោយពេល​ប្រឹក្សា​យោបល់ និង​ស្ថាប័ន​នីតិបញ្ញត្តិ​របស់​រដ្ឋ​ឲ្យដឹងថា ៖ “​យើងខ្ញុំ​គោរព​បំណងប្រាថ្នា​របស់​អ្នក​ត្រូវ​ឆ្នោត​ចង់​រក្សា​ការសម្ងាត់​ពី​អត្តសញ្ញាណ ប៉ុន្តែ​តាម​ច្បាប់​របស់​រដ្ឋ និង​ច្បាប់​ពី​ការ​លេងឆ្នោត​នោះ​ព័ត៌មាន​នេះ​ដាច់ខាត​ត្រូវតែ​ប្រកាស​ជា​សាធារណៈ​។​

​ហេតុ​នេះ​ឯង អ្នកស្រី Doe និង​ក្រុមហ៊ុន​ឆ្នោត បង្ខំចិត្ត​ត្រូវ​ចូលរួម​សវនាការ នៅ​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ​ខាង​មុខ​។ ដូច្នេះ​មានន័យថា អ្នកស្រី Doe ពុំទាន់​បាន​សម្រេចចិត្ត​ទទួល​ប្រាក់រង្វាន់​នៅឡើយ​ទេ​៕ ចន្ទ្រា​

spot_img
×