Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ម្ចាស់​ហាង​កាហ្វេ​មួយ​នៅ​ថៃ ព្រោះតែ​ចង់​បង្កើន​ការលក់​ដាច់ ប្រើ​វិធីសាស្ត្រ​ទាក់ទាញ​ឡង់សេ​ស្រី​ស្អាត​សឹងតែ​ស្រាត ឥលូវ​នេះ ប្រឈម​ទោសទណ្ឌ​ហើយ

spot_img

​ប៉ូលីស​ថៃ​នាពេលនេះ បាន​ពិចារណា​ដាក់​ការចោទប្រកាន់​ប្រឆាំងនឹង​ម្ចាស់​ហាង​កាហ្វេ Nina Coffe ស្ថិតក្នុង​ស្រុក Sattahip ខេត្ត Chonburi ដែល​បាន​ផុស​រូបភាព និង​វីដេអូ បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​អ្នកបំរើៗ​សេវា​ដល់​ភ្ញៀវ ដោយ​ស្ថិតក្នុង​ស្ថានភាព​គ្មាន​សម្លៀកបំពាក់​សមរម្យ ដោយ​គ្រាន់តែ​បិទ​កេរ្តិ៍​ជាមួយ​អាវ​អៀម​ចុងភៅ និង​ខោ​ទ្រនាប់​ប៉ុណ្ណោះ ។​

The Nation រាយការណ៍​ថា មេប៉ូលីស​លោក Thanachai Usahakit និយាយថា ម្ចាស់​ហាង​កាហ្វេ​នោះ​ដែលមាន​ឈ្មោះ Prasong Sukkorn អាច​ប្រឈមមុខ​ជាប់ពន្ធនាគា​ររ​ហូត​ដល់ ៥ ឆ្នាំ ហើយក៏​អាច​រង​ការផាកពិន័យ​ជា​ប្រាក់​ចំនួន ១​ម៉ឺន​បាត (​ស្មើនឹង ៣,១៦៨ ដុល្លារ​) ចំពោះ​ការបំពានច្បាប់​កុំព្យូទ័រ​របស់​ប្រទេស ដែល​គាត់​បាន​ផុស​បណ្តា​រូប​ភាពមិន​សមរម្យ​ទាំងនោះ​នៅលើ​អន​ឡាញ ។​

​យោងតាម Coconut Bangkok , អាជ្ញាធរ​បាន​កោះហៅ​ម្ចាស់​ហាង​កាហ្វេ​នោះ កាលពី​ថ្ងៃអាទិត្យ រួមជាមួយ​តារា​ម៉ូ​ដែល​ស្រី​២​រូប ដែលមាន​ត្រូវបាន​ស្គាល់​មាន​ឈ្មោះថា Arisa Suwannawong និង Minggomut “Ming” Kongsawas ដែល​បង្ហាញ​មុខមាត់​ជាពិសេស​នៅក្នុង​រូបភាព និង​វីដេអូ ដែល​បាន​រីក​រាលដាល​នៅលើ​ហ្វេ​ស​ប៊ុ​ក កាលពី​សប្តាហ៍​មុន ។ នៅ​ចំពោះមុខ​ប៉ូលីស ម្ចាស់​ហាង​អាយុ ៥០ ឆ្នាំ បាន​ពន្យល់ថា គោលបំណង​នៃ​ការផ្សាយពាណិជ្ជកម្ម គឺ​ពិតជា​សិច​ស៊ី ប៉ុន្តែ មិនមែនជា «​ការរំលោភបំពាន ឬ ធ្វើ​ឲ្យ​អាប់​មុខមាត់​សង្គមជាតិ​» នោះទេ ។​

​ម្ចាស់​ហាង​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្បែរផ្លូវ​ប្រសព្វ Kasempol ក្នុង​តំបន់ Tambon Plu Ta Luang បាន​បន្ថែមថា គំនិត​នៃ​ការ​បង្ហោះ​ពាណិជ្ជកម្ម​សិច​ស៊ី​នេះ​នៅលើ​ហ្វេ​ស​ប៊ុ​ក កើតឡើង​ចំពោះ​គាត់ គឺ​បន្ទាប់ពី​ម្នាក់​ក្នុងចំណោម​តារា​ម៉ូ​ឌែ​ល​ទាំងពីរ បាន​ស្ម័គ្រចិត្ត​ជួយ​បុរស​ម្នាក់​ប្រូ​ម៉ូត​អាជីវកម្ម​របស់គាត់ ដែលជា​ថ្នូរ​ផឹក​កាហ្វេ​ដោយ​ឥតគិតថ្លៃ ។​

​នាង Suwannawong បាន​ប្រាប់ Coconuts Bangkok ថា រូបនាង និង​ដៃគូ Kongsawas ចង់​ជួយ​ម្ចាស់​ហាង​នេះ ប្រូ​ម៉ូត​កា​លក់ដូរ ហើយ​ពួកនាង​ធ្វើ​វា​ដោយ​ស្ម័គ្រចិត្ត​ប៉ុណ្ណោះ ។​

Suwannawong និយាយថា​៖ «​ខ្ញុំ​បាន​និយាយ​ទៅកាន់​ម្ចាស់​ហាង ហើយ​គាត់​បាន​និយាយថា គ្មាន​នរណាម្នាក់​មកកាន់​ហាង​កាហ្វេ​របស់គាត់​ទេ ព្រោះ​វា​ស្ថិតនៅ​ឆ្ងាយ​ពី​ទីក្រុង​ពេក​! ហេតុដូច្នេះ ខ្ញុំ​ក៏​ស្ម័គ្រចិត្ត​ជួយ​ផលិត​វីដេអូ ដើម្បី​គាត់ (​ម្ចាស់​ហាង​) អាច​ចែករំលែក​វា​នៅលើ​បណ្តាញ​សង្គម​» ។​

​នាង​បន្តថា​៖ «​ខ្ញុំ​មិន​ទទួលបាន​ប្រាក់​សេវាកម្ម​អ្វី​ទាំងអស់ ។ ខ្ញុំ​គ្រាន់តែ​ធ្វើឡើង​ជាការ​គាំទ្រ សម្រាប់តែ​ការថតរូប និង​ស្លៀក​សិច​ស៊ី​ប៉ុណ្ណោះ​» ។​

​ទោះបី​គោលបំណង​របស់គាត់​យ៉ាងណាក៏ដោយ តែ​លោក Thanachai និយាយថា គាត់​បាន​ប្រព្រឹត្ត​ការរំលោភបំពាន​ច្បាប់​អ៊ី​ន​ធើរ​ណេ​ត​រួចទៅហើយ បើទោះបីជា​គាត់​បាន​លុបចេញ​រូបភាព​ទាំងនោះ និង​វីដេអូ ពី​បណ្តាញ​សង្គម​ក៏ដោយ ៕ ចន្ទី​

spot_img
×