Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហា​ញាក់សាច់​! អ្នកណា​ទៅ​ដឹងថា​ផ្លូវជាតិ​គេ​ធ្វើ​សម្រាប់តែ​ឡាន និង​កង់​ម៉ូតូ ឯង​ខំ​តែ​ដើរ​…! (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​មហា​ស្លុតរន្ធត់​បំផុត​មួយ ដែល​បង្ហាញ​ឲ្​ឃើញ​បុរស​ម្នាក់ បាន​រួច​ផុតពី​អាយុជីវិត​ដ៏​មិន​នឹកស្មាន​ដល់ ពី​រថយន្ត​ដឹកទំនិញ​ធុន​តូច​១​គ្រឿង ដែល​បើកបរ​លឿន​ដូច​ហោះ ខ្វះ​ការប្រុងប្រយ័ត្ន​។ ហើយ​ករណី​ដ៏​ហួសចិត្ត​នេះ​ផងដែរ ត្រូវបាន​គេ​ចាត់ទុកថា គឺជា​សំណាង​មួយ​ក្នុង​១​ម៉ឺន​គ្រោះថ្នាក់​។​

​តាមរយៈ​វីដេអូ​ឃ្លី​ប បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់​ស្ថិតក្នុង​សម្លៀកបំពាក់​អាវ​ក្រណាត់ស​ដៃ​វែង ស្លៀក​សា​រ៉ុង កន្សែង​បង់ក ដៃ​កាន់​ឈើ ប្រៀប​ដូច​តាអាចារ្យ ដើរ​នៅលើ​ចិញ្ចើម​ផ្លូវជាតិ​យ៉ាង​សង្ហារ​។ ប៉ុន្តែ រំពេច​ភ្លាមៗ​នោះ ស្រាប់តែ​រថយន្ត​ដឹកទំនិញ​១​គ្រឿង ប្រហែល​តៃកុង​វាក់​មួយភាំង បាន​បើក​ចូលមក​គេច​គាត់​ខាងស្តាំ​ដៃ​ផុត​ប៉ុន្មាន​ចុង​ស្រូវ​ប៉ុណ្ណោះ ហើយ​បន្ត​បោះពួយ​យ៉ាង​លឿនទី​ណាត់​ទី​ណែ​ង ទៅបុក​នឹង​បង្គោល​ឈើ​១​ដើម​នៅខាងមុខ​យ៉ាង​សាហាវ​។ ទោះយ៉ាងណា រថយន្ត​នេះ​ពុំបាន​ឈប់​នោះទេ ដោយ​នៅតែ​បន្ត​បោះពួយ​ទៅមុខទៀត​។​

​ចំពោះ​ហេតុការណ៍​ដ៏​ញាក់សាច់​នេះ​ផងដែរ គេ​ពុំបាន​ដឹងថា បាន​កើតឡើង​នៅក្នុង​ទីកន្លែង​ណា​នោះទេ ដោយ​វីដេអូ​នេះ​ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចែករំលែក​តៗ​គ្នា ដើម្បី​ទស្សនា​ប៉ុណ្ណោះ​៕ ដោយ​៖ លឹម ហុង​


spot_img
×