Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់​! ស្ត្រី​ម្នាក់​បើកទ្វារ​ច្រកចេញ​បន្ទាន់ និង​ដើរ​លើ​ស្លាប​យន្តហោះ ព្រោះ​នាង​មាន​អារម្មណ៍​ក្តៅ​ខ្លាំងពេក (​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​បាន​បង្ក​ឲ្យ​មានការ​ហួសចិត្ត​យ៉ាងខ្លាំង និង​ត្រូវបាន​គេ​ដាក់​នៅក្នុង​បញ្ជីខ្មៅ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អ៊ុយ​ក្រែ​ន បន្ទាប់ពី​វីដេអូ​មួយ​បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​រូបនេះ បាន​ឡើង​ដើរ​នៅលើ​ស្លាប​យន្តហោះ​យ៉ាង​រំភើយ​។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​យន្តហោះ​ចុះចត​នៅ​ព្រលាន Boryspil ក្នុង​ទីក្រុង Kiev ប្រទេស​អ៊ុយ​ក្រែ​ន មកពី​ប្រទេស​ទួរគី ស្ត្រី​ជា​ម្តាយកូន​២​រូបនេះ ព្រោះ​តែមាន​អារម្មណ៍​ថា​ក្តៅ​ស្អុះស្អាប់​នៅក្នុង​យន្តហោះ នាង​ក៏បាន​សម្រេចចិត្ត​បើក​សោ​ទៅ​ច្រកចេញ​បន្ទាន់ នៅលើ​យន្តហោះ Boeing 737-86N ដើម្បី​ចេញមក​ខាងក្រៅ​ដកយក​ខ្យល់អាកាស​ឲ្យ​ត្រជាក់​ស្រួលខ្លួន​។​

​យោងតាម​កាសែត The Sun អ្នកទេសចរ​ម្នាក់​បាន​ពន្យល់​ប្រាប់​អ្នកយកព័ត៌មាន​ថា អ្នកដំណើរ​ស្ទើរតែ​ទាំងអស់​បាន​ចុះ​ពីលើ​យន្តហោះ​នៅពេល​ចុះចត​។ ពួកគេ​បាន​បន្តទៀតថា ស្ត្រី​នោះបាន​ដើរ​ពី​កន្ទុយ​រហូតដល់​ជួរ​ចេញ​យ៉ាង​បន្ទាន់ ហើយ​បើកទ្វារ​ចេញទៅ​ខាងក្រៅ​ភ្លាមៗ​តែម្តង​។​

​កូន​ពីរ​នាក់​របស់​នាង​បាន​ឈរ​នៅ​ខាងក្រៅ​មើល​សកម្មភាព​ម្តាយ​របស់​ពួកគេ ហើយ​បាន​និយាយ​ទៅកាន់​អ្នកទេសចរ​ថា ស្ត្រី​នោះ​ជា​ម្តាយ​របស់​ពួកគេ​។ ទោះយ៉ាងណា ក្រោយពី​បានឃើញ​បែបនេះ អ្នកបើក​យន្តហោះ​បាន​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់ ប៉ូលិស និង​សន្តិសុខ​យាមល្បាត មកកាន់​កន្លែងកើតហេតុ​។​

​បន្ទាប់ពី​នាង​ឡើងលើ​យន្តហោះ​ដោយ​សុវត្ថិភាព នាង​បាន​ប្រាប់​អាជ្ញាធរ​ថា នាង​មាន​អារម្មណ៍​ក្តៅ​ខ្លាំងណាស់​។ ដោយសារ​មានការ​សង្ស័យ ពួកគេ​ក៏បាន​ធ្វើតេស្ត​រក​សារធាតុ​អាល់កុល និង​គ្រឿងញៀន ប៉ុន្តែ ពុំ​រកឃើញ​អ្វី​ទាំងអស់​។​

​ទោះយ៉ាងណា ឥឡូវនេះ UIA បាន​ចុះឈ្មោះ​ស្ត្រី​រូបនេះ​នៅក្នុង​បញ្ជីខ្មៅ​របស់​ពួកគេ ដោយ​ចោទប្រកាន់​នាង​ពីបទ​រំលោភច្បាប់​សុវត្ថិភាព​អាកាសចរណ៍​។ ក្រុមហ៊ុន​អាកាសចរណ៍​ក៏បាន​លើកឡើង​ផងដែរ​ថា គួរតែមាន​ការពិន័យ​ផ្នែក​ហិរញ្ញវត្ថុ​ខ្ពស់​ទៅលើ​ស្ត្រី​រូបនេះ​ឲ្យ​ធ្ងន់ ដែល​មិនគួរណា​ធ្វើ​គំរូ​អាក្រក់​បែបនេះ​ចំពោះ​កូនៗ​របស់​នាង​ឡើយ​៕ ដោយ​៖ លឹម ហុង​

spot_img
×