Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉េអឹម​ចាប់ខ្លួន​បុរស​ម្នាក់ ដឹកជញ្ជូន​គ្រឿងញៀន​ជាង​២​គីឡូក្រាម​

spot_img

​បន្ទាយមានជ័យ ៖ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១០ និង​១០​នាទី ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការ​ការរង​អាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ហើយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈួន គីម​ហួត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ដែលមាន​ស្រុកកំណើត​នៅ​ភូមិ​សំរោង ឃុំ​តាពូង ស្រុក​បាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្ន រស់នៅ​ភូមិ​ដីក្រហម ឃុំ​អន្លុង​លៀប ស្រុក​វាលវែង ខេត្តពោធិ៍សាត់ និង​ដកហូត​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក (​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​) ចំនួន​២​កញ្ចប់​ធំ ស្មើនឹង​ទម្ងន់​២.០៦៤​ក្រាម (​ជាង​ពីរ​គីឡូក្រាម​) រថយន្ត​១​គ្រឿង​ម៉ាក​តូយ៉ូតា កូរ៉ូឡា ពណ៌​ប្រផេះ​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2E-3600 និង​សម្ភារ​មួយចំនួន ហើយ​បញ្ជូនមក​បញ្ជាការ​អាវុធ​ហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​។​

​លោក​វ​សេនីយ៍​ឯក ជា តារា បាន​ប្រាប់​ឱ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ ដោយ​អនុវត្ត​វិធានការ​ញុះញង់ ឱ្យ​លក់​ដោយ​ខុសច្បាប់​នូវ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ចក្រី ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​
​ក្រោយពេល​សាកសួរ​ចម្លើយ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ពិតប្រាកដ​មែន​។

​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោក តេង សា​ម៉ៃ ព្រះ​រា​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត រួមទាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត បាន​អញ្ជើញ​ចូលរួម​ត្រួតពិនិត្យ​លើ​វត្ថុតាង​គ្រឿងញៀន ដែល​ដកហូត​បាន​។ ក្នុងឱកាស​ផងដែរ​ឯកឧត្ដម អភិបាលខេត្ត បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​១០០០​ដុល្លារ សហរដ្ឋអាមេរិក ជាការ​លើកទឹកចិត្ត​ដល់​កងកម្លាំង​ផងដែរ​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​បទល្មើស​គ្រឿងញៀន កំពុង​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×