Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​យូណេស្កូ​ផ្តល់រ​ង្វាន់ JIKA នៃ​ស្មារ​ពី​ចងចាំ​ពិភពលោក ដល់​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​

spot_img

​ភ្នំពេញ ៖ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង បានទទួល​រង្វាន់ JIKJI នៃ​ស្មារតី​ចងចាំ​ពិភពលោក​ឆ្នាំ​២០២០ របស់​អង្គការ​យូណេស្កូ ។ JIKII ជា​រង្វាន់​ដែល​បាន​បង្កើត ដើម្បី​រំ​ថោក​ដល់​ខួប​នៃ​ការចុះបញ្ជី​សៀវភៅ Buljo Jikj Sinche Yojecl ជា​ឯកសារ​បោះ​ចេញពី​ពុម្ពអក្សរ​លោហៈ​ផ្តុំគ្នា​ដែល នៅសល់​ចាស់​ជាងគេ​លើ​ពិភពលោក នាវ​ឡុង​ពេល​នៃ​កិច្ចប្រជុំ​ប្រតិបត្តិ​របស់​អង្គការ​យូណេស្កូ​កាលពី​ខែមេសា ឆ្នាំ​២០០៤​។ គោលបំណង​នៃ​ការបង្កើត​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​ចូលរួម​លើកស្ទួយ និង​លើកទឹកចិត្ត​ដល់​បុគ្គល ឬ​ស្ថាប័ន​ដែល​បាន​ខិតខំ គាំពារ​និង​ថែរក្សា​មរតក​ឯកសារ​ដោយ​ផ្តោតលើ​ទិសដៅ​អប់រំ​បណ្តុះបណ្តាល ការផ្សព្វផ្សាយ និង​ការចែករំលែក​ចំណេះដឹង​ដល់ ប្រជាពលរដ្ឋ​គ្រប់​ជាតិ​សាសន៍​និង​គ្រប់​វ័យ​។

​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នា​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០ បានឱ្យដឹងថា កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២០ អង្គការ​យូណេស្កូ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស បានសម្រេច​ផ្តល់រ​ង្វាន់ JIKJI នៃ​ស្មារតី​ចងចាំ​ពិភពលោក របស់​អង្គការ​យូណេស្កូ​ឆ្នាំ​២០២០ ដល់​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង ទៅលើ​សមិទ្ធផល នៃ​ការខិតខំ​ប្រឹងប្រែង​អភិរក្ស​ឯកសារ និង​បណ្ណសារ​រូបថត ជា​មរតក​ឯកសារ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​សម្រាប់​មនុស្សជាតិ​។​

​សេចក្ដីជូនដំណឹង​បាន​បន្តថា ការសម្រេច​ផ្ដល់​រង្វាន់​ដល់​គុក​ទួលស្លែង គឺធ្វើឡើង​យ៉ាង​ហ្មត់ចត់​បំផុត ពី​គណៈកម្មាធិការ​វាយតម្លៃ ដែល​ជ្រើស​ចេញពី​គណៈកម្មាធិការ​ទីប្រឹក្សា​អន្តរជាតិ នៃ​ស្មារតី​ចងចាំ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។​

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានបញ្ជាក់​ផងដែរ​ថា ពានរង្វាន់​នៃ JIKJI នៃ​ស្មារតី​ចងចាំ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​នេះ ជា​រង្វាន់​បង្កើតឡើង​ដើម្បី​រំលឹក​ដល់​ខួប​នៃ​ការចុះបញ្ជី​សៀវភៅ Butjo JiKji Sinche YoJeol ដែល​បោះពុម្ព​ចេញពី​អក្សរ​លោហៈ​ផ្គុំ​គ្នា នៅសល់​ចាស់​ជាងគេ​លើ​ពិភពលោក នា​អំឡុងពេល​នៃ​កិច្ចប្រជុំ​ប្រតិបត្តិ​របស់​អង្គការ​យូណេស្កូ កាលពី​ខែមេសា ឆ្នាំ​២០០៤​។ គោលបំណង នៃ​ការបង្កើត​កម្មវិធី​នេះ​ឡើង ដើម្បី​ចូលរួម​លើកស្ទួយ និង​លើកទឹកចិត្ត​ដល់​បុគ្គល ឬ​ស្ថាប័ន ដែល​បាន​ខិតខំ​គាំពារ ថែរក្សា​មរតក​ឯកសារ ដោយ​ផ្ដោតលើ​ទិសដៅ​អប់រំ​បណ្ដុះបណ្ដាល​ការផ្សព្វផ្សាយ និង​ការចែករំលែក​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​គ្រប់​ជាតិ​សាសន៍ និង​គ្រប់​វ័យ​។ រង្វាន់ JIKJI នៃ​ស្មារតី​ចងចាំ​ពិភពលោក​របស់​អង្គការ​យូណេស្កូ បាន​ផ្ដល់ជូន​បុគ្គលិក​សាធារណៈ​ជា​រៀងរាល់ ២​ឆ្នាំ​ម្ដង​។​

​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ស្ថាប័ន​ទី​៨ ដែល​ទទួលបាន​រង្វាន់​ប្រចាំឆ្នាំ​២០២០​។ មូលដ្ឋាន​សំខាន់​ក្នុង​ការផ្ដល់​រង្វាន់ គឺ​ផ្ដោតទៅលើ​ការថែរក្សា​អភិរក្ស​ឯកសារ​បណ្ណសារ​រូបថត និង​ការរៀបចំ​ប្រព័ន្ធ​ទិន្នន័យ​រួមមួយ​ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​សាធារណជន ក្នុងការ​ស្វែងរក​ឯក​សារ​។ ការផ្ដល់​រង្វាន់​នេះ ជា​សក្ខីភាព​មួយ​បង្ហាញ​ពី​ស្មារតី នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សហការ​ជាមួយ​ដៃគូ​អន្តរជាតិ​នានា ក្នុងការ​ថែរក្សា​ឯកសារ​ទុកជា​ភស្តុតាង​សម្រាប់​មនុស្សជាតិ​ទាំងមូល​សិក្សា​រៀនសូត្រ ដើម្បី​ការពារ​កុំឱ្យ​អំពើ​ប្រល័យពូជសាសន៍​កើតឡើង​សាជាថ្មី​ក្នុងប្រទេស​កម្ពុជា និង​ពិភពលោក​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×