Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​សំ​ខាន់ៗ​ចំនួន​៦​ចំណុច​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី

spot_img

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា​៖

១- រាជរដ្ឋាភិបាល បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​ចំនួន​ពី​១០០​លាន​ដុល្លារ​អាម៉េរិក ទៅ ១៥០​លាន​ដុល្លារ​អាម៉េរិក សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ​ក្នុង​ទី​រួម​ខេត្តសៀមរាប ដើម្បី​ជួយ កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​សៀមរាប បង្កើត​ការងារ​និង​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ជំរុញ​កំណើន ភ្ញៀវទេសចរ​និង​កំណើនសេដ្ឋកិច្ច​ជាតិ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន សង្កត់ធ្ងន់ថា គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ទី​រួម​ខេត្តសៀមរាប​នេះ នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១ ហើយនឹង​ធ្វើឱ្យ​ភ្ញៀវទេសចរ​កាន់តែ​មាន​មោទនភាព​ចំពោះ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ​របស់ កម្ពុជា​ដែល​ស្ថិតក្នុង​ទឹកដី​អច្ឆរិយៈ​នេះ ព្រមទាំង​មាន​មោទនភាព​ចំពោះ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត នៅក្នុង​ទី​រួម​ខេត្តសៀមរាប​ផងដែរ ។​

២- រាជរដ្ឋាភិបាល សូម​ថ្លែងអំណរគុណ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​បាន​ខិតខំ​សន្សំសំចៃ មិន​ខ្ជះខ្ជាយ​ថវិកា ក្នុងដំណាក់កាល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែល​ធ្វើឱ្យ​កម្ពុជា​សន្សំ​ថវិកា​បាន​ជាង​៦០០​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ប្រើប្រាស់​បន្ថែម​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។

៣- កម្ពុជា​ត្រូវ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខ្លួន​ឱ្យ​ដើរ​ទាន់សភាពការណ៍ តាមរយៈ​ជំរុញ​ការអនុវត្ត​កិច្ច ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ឬ​ពហុភាគី និង​ត្រូវខិតខំ​នាំចេញ​ទំនិញ​ដែល​ផលិត បាន​ទៅកាន់​ទីផ្សារ​ទាំងនោះ​ព្រមទាំង​បន្ត​ចរចា និង​ឈានទៅ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ​ថ្មីៗ​ទៀត ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច និង​នយោបាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

៤- ក្នុងដំណាក់កាល​បច្ចុប្បន្ន​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ កម្ពុជា​ត្រូវ​បង្កើន​ឧត្តមភាព​ប្រកួតប្រជែង​ក្នុង ការជំរុញ​ការនាំចេញ​ស្បៀង ពិសេស​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​បរទេស នូវ​អតិរេក​ស្រូវ​អង្ករ​ប្រចាំឆ្នាំ ដែល​កម្ពុជា​សម្រេចបាន​។​

៥- ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ខាងមុខនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ណែនាំ​ដល់​ក្រសួង​ស្ថាប័ន កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់ផ្នែក​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវខិតខំ ធានា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ឱ្យបាន​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ និង​ត្រូវ​បន្ត​ជំរុញ​ការ ផ្សព្វផ្សាយ​សេចក្តីណែនាំ​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ស្តីពី​វិធានការ​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

៦- ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ខាងមុខនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន ជូនពរ​ដល់​មន្ត្រីរាជកា​រ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យ​ឯកជន និង​ជនរួមជាតិ​ខ្មែរ​គ្រប់រូប ដែល​កំពុង​រស់នៅក្នុង​និង​ក្រៅប្រទេស សូម​ទទួលបាន​នូវ​ជោគជ័យ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ និង ការពារ​កុំឱ្យ​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ -១៩ ជា​រៀង​ដរាប​តទៅ​៕​ដោយ​៖​កូ​ឡាប​

spot_img
×