Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន ៣​នាក់​ជិះ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​នឹង​រថយន្ត​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់ ២ នាក់​

spot_img

​ភ្នំពេញ​៖​យុវជន ៣ នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​បម្រុង​នឹង​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​នឹង​រថយន្ត​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់ ២ នាក់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម ។​

​ហេតុការណ៍​នេះ​ដែល​កើតឡើង​នៅវេលា​ម៉ោង ៤​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​សៅរ៍​ទី ៥​ខែកញ្ញា​ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៤ ក្នុង​សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន ៣ នាក់​ជិះ​ម៉ូតូ​ម៉ាក និ​ច ពណ៌​ក្រហម​ដែល​ពាក់​ផ្លាកលេខ កណ្តាល​1Y2802 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​គេ​គេ​បានឃើញ​រថយន្ត​ឡិច​ស៊ី​ស RX300 មួយគ្រឿង​ទៀត​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត ក្នុង​ល្បឿន​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ត្រូវ​ម៉ូតូ​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់ ២ នាក់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការគ្នា​ជាមួយនឹង​ជំនាញ ទាក់ទង​ទៅខាង​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ ទៅ​រក្សាទុក​រួច​ធ្វើ​លិខិតស្នាម​ប្រគល់​សព ឲ្យ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ សា មេ​ត​


spot_img
×