Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង ចុះ​ផ្អាក​គ្រឿងចក្រ លួច​កាយ​ល្បាយ​ដីភ្នំ​គ្មាន​ច្បាប់​អនុញ្ញាត នៅ​ស្រុក​បាណន់​

spot_img

​ខេត្តបាត់ដំបង ៖ មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​បាណន់ បាន​ចុះ​ពិនិត្យ និង​ធ្វើការ​បញ្ឈប់​សកម្មភាព​គ្រឿងចក្រ ដែល​ក្រុម​ឈ្មួញ​លួច​ដាក់​ជីក​កាយ​ទន្ទ្រាន​យក​ល្បាយ​ដីភ្នំ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត គ្មាន​អាជ្ញាប័ណ្ណ​នៅ​ស្រុក​បាណន់​។

​លោក ហ៊ឺ ដាវី អនុប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ដូង ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង បន្ទាប់ពី​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យឃើញថា ក្រុមហ៊ុន​មួយ​នេះ បាន​លួចលាក់​កាយ​ទន្ទ្រាន​យក​ល្បាយ​ដីភ្នំ (​ដីក្រហម​) ដោយ​គ្មាន​អាជ្ញាប័ណ្ណ​។​

​លោក​បន្តថា ប្រតិបត្តិការ​បង្ក្រាប់​ប​ទ​ល្មើស​ជាក់ស្តែង មន្ត្រី​ជំនាញ​បានធ្វើ​ការដកហូត អេស្កាវ៉ាទ័រ ចំនួន​១​គ្រឿង និង​រថយន្ត​ដឹក​ដី ចំណុះ​២២​ម៉ែត្រគូប​ចំនួន​១​គ្រឿង មានឈ្មោះ យឿន សំណាង ជា​តំណាង​ក្រុមហ៊ុន​គ្រឿងចក្រ​ខាងលើ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×