Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​គួរ​ឲ្យ​ព្រឺរោម​! គ្រូទាយ​ដ៏​ល្បី​អតីតកាល​ម្នាក់​ទស្សន៍ទាយ Covid-19 ផ្ទុះឡើង​ក្នុង​ឆ្នាំ​២០២០ ចំៗ​ណាស់ និង​ថា​កើតឡើង​ជាថ្មី​នៅ​ឆ្នាំ​២០៣០?

spot_img

​ដូចដែល​គ្រប់គ្នា​បានដឹងហើយថា ជំងឺ Covid-19 មកទល់ពេលនេះ ពុំទាន់​ធូរស្បើយ​ទាំងស្រុង​នោះទេ នៅ​ទូទាំង​ពិភពលោក ដែល​គេ​ចាត់ទុកថា​ជា​ជំងឺ​ដ៏​កំណាច បាន​ឆក់យក​ជីវិត​មនុស្ស​យ៉ាង​លឿន​អស់​រហូត​រាប់សែន​នាក់ និង​លើសពី​១​លាន​នាក់​ឈឺ នៅ​ទូទាំង​ពិភពលោក​។​

​យ៉ាងណាមិញ ស្រប​ពេលដែល​ជំងឺ​ដ៏​កាច​សាហាវ​នេះ​បាន​កំពុង​ផ្ទុះ​ខ្លាំង កាលពី​អំឡុង​ខែមេសា ស្រាប់តែ​តារា​សម្តែង​ថៃ លោក Sin Ruangwut បាន​បង្ហោះ​នូវ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ព្រឺ​សម្បុរ​មួយ នៅលើ​គណនី​របស់ខ្លួន នោះ​គឺជា​ការ​ទស្សន៍ទាយ​រប​ស់លោក Nostradamus (​ណូ​ស្ត្រា​ដា​ម៉ូ​ស​) កាលពី​ឆ្នាំ​១៥៥១ ដែល​លោក​គឺជា​ឱសថការី និង​ជា​គ្រូទាយ​ដ៏​ល្បីឈ្មោះ​របស់​បារាំង ដែល​បាន​បោះ​ពុ​ម្ភ​ផ្សាយ​ការព្យាករណ៍​ដ៏​ឆុតៗ ពី​ស្ថានការណ៍​កើតឡើង​ជាច្រើន​នៅលើ​ពិភពលោក​។​

​ខ្លឹមសារ​ដែល​លោក Sin Ruangwut បាន​បង្ហោះ​ដោយ​ដកស្រង់​ចេញពី​សៀវភៅ​ទស្សន៍ទាយ​នោះ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​នៅក្នុង​អំឡុង​ឆ្នាំ​២០២០ ជំងឺ​ដូចជា​ជំងឺ​រលាក​សួត​ដ៏​ធ្ងន់ធ្ងរ នឹង​រីក​រាលដាល​ពាសពេញ​ពិភពលោក ដោយ​ជំងឺ​នេះ​នឹង​វាយប្រហារ​សួត និង​បំពង់​ទងសួត ដែល​គ្មាន​ថ្នាំ​ណា​អាច​ព្យាបាល​បានឡើយ​»​។​

​ការ​ទស្សន៍ទាយ​បន្តថា «​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺថា​ជំងឺ​នេះ​នឹង​កើតឡើង​វាយប្រហារ​ពិភពលោក​សារជាថ្មី នៅ​អំឡុង​១០​ឆ្នាំ​ទៀត ប៉ុន្តែ វា​នឹង​រលាយបាត់​ទៅវិញ​រហូត​»​។​

​ការ​បង្ហោះ​របស់​តារា​សម្តែង​ប្រុស​រូបនេះ នៅពេលនោះ បានធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​មិន​នឹកស្មានថា ការ​ទស្សន៍ទាយ​នៅក្នុង​សៀវភៅ​តាំងពី​ឆ្នាំ​១៥៥១ វា​ហាក់​ត្រូវចំ​នឹង​ស្ថានការណ៍​នៃ​វីរុស​កូ​វីដ​១៩ ដែល​បាន​ផ្ទុះឡើង​ពិតប្រាកដ​ដូច​ការព្យាករណ៍​មែន​៕ ដោយ​៖ លឹម ហុង​

spot_img
×