Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ចេញ​អនុក្រឹត្យ ស្តីពី ការកែសម្រួល​ផ្ទៃ​បឹង​តា​មោក ស្មើនឹង​១៥​ហិកតា ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ប្រើប្រាស់​រៀបចំ​កសាង​ការិយាល័យ​ស្ថាប័ន​របស់​រដ្ឋ​ចំនួន​៣

spot_img

​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០​កន្លងទៅ បានចេញ​អនុក្រឹត្យ ស្តីពី ការកែសម្រួល​ផ្ទៃ​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ស្ថិតក្នុង​រាជធានី​ភ្នំពេញ ក្នុង​ទំហំ ១៥០ ០០០​ម៉ែត្រការ៉េ (​មួយរយ​ហាសិប​ពាន់​ម៉ែត្រក្រឡា​)​ឬ​ស្មើនឹង​១៥​ហិកតា ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ប្រើប្រាស់​រៀបចំ​កសាង​ការិយាល័យ​ស្ថាប័ន​របស់​រដ្ឋ​ចំនួន​៣​។​

​ក្នុង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ស្តីពី ការកែសម្រួល​ផ្ទៃ​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ចុះផ្សាយ​កាលពី​ថ្ងៃទី​១ ខែកញ្ញា​ឱ្យដឹងថា រដ្ឋាភិបាល​សម្រេច​ធ្វើ​ប្រទានកម្ម​ផ្ទៃដី​ទំហំ ១៥០.០០០​មែត្រ​ការ៉េ (​មួយរយ​ហាសិប​ពាន់​ម៉ែត្រក្រឡា​) ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ជូន​ជា​កម្ម​សិទ្ធ​ដល់ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសា​មីន​៕​ដោយ​៖​កូ​ឡាប

spot_img
×