Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱក សុគន្ធ​កញ្ញា តែង​បង្ហាញ​ជីវិត​សុភមង្គល​ដ៏​មានន័យ ស្របពេល​ជោគជ័យ​ទាំង​ការងារ និង​ជីវិត​គ្រួសារ​

spot_img

​ភ្នំពេញ​៖​មិនបាច់​រៀបរាប់​ច្រើន​ក៏​បងប្អូន​ប្រិយមិត្ត​ស្គាល់​ច្បាស់​រួចហើយ​ដែរ​ថា ឱក សុគន្ធ​កញ្ញា គឺជា​តារាចម្រៀង​មួយរូប​ប្រចាំ​ផលិតកម្ម ហង្ស​មាស ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី​តាំងនៅ​វ័យ​កុមារ​មកម្ល៉េះ និង​ត្រូវបាន​ចាត់ទុកថា​ជា​កំពូល​តារាចម្រៀង​ស្រី​លំដាប់​ជួរមុខ ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​លើស​តារា​ស្រី​នានា​នៅក្នុង​ប្រទេស ដោយសារ​តែមាន​ទឹកដម​សំឡេង​ពីរោះ​អាច​ច្រៀង​បាន​គ្រប់​ទម្រង់​បទ​ចម្រៀង និង​ទេពកោសល្យ​សិល្បៈ​ជាច្រើន​ទៀត និង​ព្រមទាំង​មាន​រូប​សម្រស់​ស្រស់ស្អាត​ផងដែរ​។​

​បច្ចុប្បន្ននេះ គេ​សង្កេតឃើញថា ឱក សុគន្ធ​កញ្ញា ហាក់​មានជីវិត​គ្រួសារ​ដ៏​មាន​សុភមង្គល​ខ្លាំង បន្ទាប់ពី​បាន​សាង​គ្រួសារ ទទួលបាន​កូនប្រុស​ជាទី​ស្រឡាញ់​ម្នាក់​ដែលមាន​ឈ្មោះថា អ៊ឹង បញ្ច​បុត្រ ឬ ហៅថា (​អូន​ជូ​លី​) ហើយ​បើ​គិត​មកទល់ពេលនេះ កូនប្រុស​របស់​អ្នកនាង​មាន​អាយុ​ជិត​១​ខួប​ហើយ ដែលមាន​សាច់ឈាម​ធំធាត់​ទ្រ​លក់​ទ្រលន់​គួរ​ឲ្យ​ខ្នាញ់​ខ្លាំងណាស់​។​

​ពិតមែន​ហើយ ឱក សុគន្ធ​កញ្ញា កំពុង​សាង​ជីវិត​គ្រួសារ​តូច​មួយ​នេះ​ដ៏​រីករាយ​នាពេលនេះ ត្រូវបាន​គេ​មើលឃើញថា តារា​ស្រី​រូបនេះ​ហាក់​កំពុង​ជោគជ័យ​ទាំង​ព្រម​មិន​ថា​ជីវិត​ការងារ​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​នោះទេ ពោលគឺ​ដើរ​ទន្ទឹមគ្នា​ល្អ​ណាស់ ដែល​តារា​ស្រី​រូបនេះ​តែងតែ​បង្ហោះ​នូវ​រូបភាព​ផ្អែមល្ហែម​ក្នុង​គ្រួសារ តាមរយៈ​បណ្តាញ​សង្គម​ជារឿយៗ ដែល​ធ្វើ​ឲ្យ​មហាជន​លាន់មាត់​សរសើរ​ពុំ​ដាច់​ពី​មាត់​នោះទេ​។​

​ជាក់ស្តែង ថ្មីៗ​នេះ កំពូល​តារាចម្រៀង​ស្រី​ស្ថិតនៅ​លំដាប់​ជួរមុខ​រូបនេះ បាន​បញ្ចេញ​រូបថត​ប៉ុន្មាន​សន្លឹក នាំ​គ្រួសារ​ដ៏​តូច​របស់​អ្នកនាង​ទៅ​វត្ត ក្នុង​ថ្ងៃ​ដាក់​បិណ្ឌ​ទី​១ នៃ រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ ២០២០ ដែល​មើលទៅ​ពិតជា ស្រស់ស្រាយ និង​មាន​សុភមង្គល​ខ្លាំង​មែនទែន​។​

​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់ខ្លួន នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០ ឱក សុគន្ធ​កញ្ញា បាន​បង្ហោះ​រូបភាព ៦ សន្លឹក ភ្ជាប់​នឹង​សារ​សរសេរថា​៖ «​អរុណ​សួរ​ស្ដី ពុក​ម៉ែ បងប្អូន ព្រឹក​នេះ ត្រៀម​ចេញដំណើរ ទៅ ដាក់​បិណ្ឌ​ជុំគ្នា ។ សូម​អនុមោទនា​បិណ្ឌ​១»៕ ដោយ​៖ លឹម ហុង​

spot_img
×