Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​២​នាក់ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ សារធាតុ​ញៀន​ជាច្រើន​មុខ​

spot_img

​ខេត្ត​ព្រះសីហនុ ៖ កម្លាំង​ជំនាញ​កង​រាជ​អាវុធ​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​២​នាក់ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ រក្សាទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន និង​ដកហូត​បាន​វត្ថុតាង​សារធាតុ​ញៀន​ច្រើន​មុខ ដែល​បង្ក្រាបបាន នៅ​ក្រុម​៦ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០ ។​

​សង្ស័យ​ជនជាតិ​ចិន​ចំនួន​២​នាក់ រួមមាន​៖ ទី​១. ឈ្មោះ សៀវ ឡុង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បណ្ដោះអាសន្ន​ក្រុម​៦ ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ​។ ទី​២. ឈ្មោះ ចាំង អោ​ទី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បណ្ដោះអាសន្ន​ក្រុម​៦ ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ​។​

​សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន ៖ ម្សៅ​ពណ៌​ស​ប្រភេទ ខេ ១៣​កញ្ចប់ , ម្សៅ​ស​ថ្លា​ចំនួន ៤៣​កញ្ចប់ , ថ្នាំ​គ្រាប់​ពណ៌​ក្រហម​ចំនួន​៤៩​គ្រាប់ , ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន ៥១​គ្រាប់​, ថ្នាំ​គ្រាប់​ពណ៌​បៃតង​ចំនួន ២៩​គ្រាប់ , ថ្នាំ​កញ្ចប់​ពណ៌​បៃតង និង​ពណ៌​ស្វាយ​ចំនួន ១៦​កញ្ចប់ , ទូរស័ព្ទ​ចំនួន ២​គ្រឿង , ម៉ូតូ​ចំនួន​១​គ្រឿង និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​សាកសួរ​ជនសង្ស័យ​ទាំងពីរ​នាក់ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី បញ្ជូនទៅ​តុលាការខេត្ត​ផ្តន្ទាទោស​តាមច្បាប់ ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×