Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផល​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់ និង​ហួស​កាលបរិច្ឆេទ ប្រើប្រាស់​ជាង ៤៥​គីឡូក្រាម​រកឃើញ​នៅ​ផ្សារ​សាមគ្គី​ស្ទឹងត្រែង​

spot_img

​សឹ្ទ​ង​ត្រែង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង បាន​ចុះ​ពិនិត្យ​លើ​មុខទំនិញ​ម្ហូបអាហារ​លក់ដូរ​នៅ​ផ្សារ​សាមគ្គី​កាលពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០​។ មន្ត្រី​សាខា ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF ក​.​ប​.​ប​. ខេត្ត​សឹ្ទ​ង​ត្រែង ដោយ​ទទួលបាន​ការសហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ផលិតផល និង​ត្រួតពិនិត្យ​ភាព​អនុលោម​អំពី​ស្លាក​សញ្ញា​លើ​ផលិតផល​ម្សៅ​ទឹកដោះគោ នៅ​ផ្សារ​សាមគ្គី និង​ផ្ទះ​លក់ទំនិញ ក្នុង​ខេត្តស្ទឹងត្រែង​។ គោលដៅ​សំខាន់​នៃ​ការត្រួតពិនិត្យ គឺ​ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់ ។​

​ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​បឋម ទៅលើ​ផលិតផល​ម្ហូបអាហារ​មួយចំនួន ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សុខភាព​ប្រជាពលរដ្ឋ ។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ បានធ្វើការ​ត្រួតពិនិត្យ​រក​ភាពមិន​អនុលោម​នៅលើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ និង​ភាព​អនុលោម​អំពី​ស្លាក​សញ្ញា លើ​ផលិតផល​ម្សៅ​ទឹកដោះគោ ស្របតាម​អនុក្រឹត្យ​លេខ ១៣៣ ស្តីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ផងដែរ​។​

​ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រកឃើញ​ផលិតផល មាន​ផ្ទុក​នៅ​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់ និង​ទំនិញ​ហួស​កាលបរិច្ឆេត​ប្រើប្រាស់ ដូចជា​៖ ពពុះសណ្តែក ចំនួន ៣​គីឡូក្រាម នំ​ប្រអប់ ១៣​ប្រអប់ ស្មើនឹង ៤,៧ គីឡូក្រាម ស្ករ​គ្រាប់ ៨​កញ្ចប់ ស្មើនឹង ១​គីឡូក្រាម ប្រហិត​ចម្រុះ ៦​ថង់ ស្មើនឹង ៤​គីឡូក្រាម ភេសជ្ជៈ ៨០​ដប ស្មើនឹង ១២​គីឡូក្រាម ប័​រ​ប្រអប់ ២៦ ប្រអប់ ស្មើនឹង ២១ គីឡូក្រាម សរុប និង​ទំនិញ​ដកហូត​បាន​សរុប​ចំនួន សរុប ៤៥,៧ គីឡូក្រាម​។​

​បន្ទាប់មក​មន្ត្រី​សាខា ក​.​ប​.​ប​. បានធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ យកទៅ​ធ្វើការ​កម្ទេចចោល​។ ចំពោះ​ម្សៅ​ទឹកដោះគោ មន្ត្រី​ជំនាញ​សង្កេតឃើញ​ភាគច្រើន បាន​បិត​ព័ត៌មាន​បន្ថែម​ជា​ភាសា​ខ្មែរលើ​សម្បក​វេច​ខ្ចប់ ស្របតាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​លេខ​១៣៣ ។ ទន្ទឹមនឹងនោះ មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេងទៀត ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕ ដោយ​៖​សុខុម​


spot_img
×