Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធី​បើក​លក់ ប្លុក​ថ្មី​ដី​ឡូ​តិ៍​ជាប់​ដងព្រែក​ធម្មជាតិ​ក្នុង បុរី​អា​ម៉ូ​រី​៧​មករា​

spot_img

​ភ្នំពេញ​៖ ប្លុក​ថ្មី​ដី​ឡូ​តិ៍​ដងព្រែក​ធម្មជាតិ ក្នុង​បុរី​អា​ម៉ូ​រី​៧​មករា ត្រូវបាន​សម្ពោធ​បើក​លក់​ជា​ផ្លូវការ ក្រោម​អធិបតីភាព ថ្នាក់ដឹកនាំ អ្នកចូលរួម​ជា​ដៃគូ​ពាណិជ្ជកម្ម ព្រមទាំង​ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២០​។​

​លោក សួន វីរៈ​តារា អគ្គនាយក​ប្រតិ​ប​ត្ត​បុរី​អា​ម៉ូ​រី ៧​មករា បាន​មានប្រសាសន៍ថា​៖ “​បុរី​អា​ម៉ូ​រី​៧​មករា ត្រូវបាន​រចនា​ឡើង​ដោយ ស្ថាបត្យករ និង វិស្វករ ដែល​ពោរពេញ​ទៅដោយ​គំនិត​ច្នៃប្រឌិត ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុងការ​សាងសង់ រចនា និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ ដើម្បី​ធានា​នូវ​សោភ័ណភាព និង​គុណភាព​សំណង់​របស់​យើង​ឲ្យ​មាន​ភាពរឹងមាំ​ស្របទៅតាម​បទដ្ឋាន​ស្តង់ដារ​អន្តរជាតិ ។​” លោក​ក៏បាន​បន្ថែមថា ៖“​គិត​ចាប់​ពីថ្ងៃ​បើក​លក់​គម្រោង មកទល់​បច្ចុប្បន្ន បុរី​អា​ម៉ូ​រី​៧​មករា យើងខ្ញុំ បានធ្វើ​ការសាងសង់​ជោគជ័យ​រហូតដល់ ៧០% នៃ​គម្រោង​ទាំងមូល ហើយនឹង​ឈានដល់​ការប្រគល់​ផ្ទះ​និង​ដី​ឡូ​តិ៍​វគ្គ​ទី​១ ជូន អតិថិជន ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​“​។
​លើសពីនេះទៅទៀត លោក ក៏បាន​បង្ហើប​ថា បុរី​អា​ម៉ូ​រី ៧​មករា នឹងមាន​គម្រោង វិនិយោគ​ថ្មី​មួយទៀត នៅ​ដើមឆ្នាំ​ថ្មី​ខាងមុខនេះ​ផងដែរ ។​

​លោក ឈុន ថៃ​អៀង ប្រធាន​ផ្នែក​លក់​ជាន់ខ្ពស់​រប​ស់បុ​រី អា​ម៉ូ​រី ៧​មករា​ក៏បាន​បន្ថែមទៀតថា​៖“ ដើម្បី​ឆ្លើយតប​ទៅ​និង​ការគាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​អតិថិជន បុរី អា​ម៉ូ​រី 7​មករា ក៏បាន​រៀបចំ​កម្មវិធី​បើក​លក់​ប្លុក​ថ្មី ដី​ឡូ​តិ៏​ដងព្រែក ជាមួយនិង​ការបញ្ចុះ​តម្លៃ​ពិសេស​រហូតដល់ ១៣% ព្រមទាំង​ទទួលបាន​ទូរស័ព្ទ​ស៊េរី​ទំនើប​មួយគ្រឿង​ភ្លាម ដោយ​គ្រាន់​តែមាន​ប្រាក់​ត្រឹម ៣០០​ដុល្លារ​ប៉ុណ្ណោះ​។ ដែល​ការផ្ដល់ជូន​ដ៏​ពិសេស​នេះ មាន​រយះពេល​ត្រឹមតែ​៣​ថៃ្ង​ប៉ុណ្ណោះ គឺ​ថៃ្ង​ទី ៥ ៦ និង ៧ ខែកញ្ញា ជាមួយនិង​លក្ខខណ្ឌ បង់ប្រាក់ យ៉ាង​ងាយស្រួល ទៅតាម​លទ្ធភាព​របស់​អតិថិជន​។​” លោក​ក៏បាន​បន្ថែមទៀតថា ៖ “ បុរី អា​ម៉ូ​រី 7​មករា ផ្តោត​សំខាន់​លើ​ការរស់នៅ បែប​លំហែរ ដោយ​គម្រោង​របស់​យើង​មានការ​រៀបចំ​ជា​ដងព្រែក​ធម្មជាតិ លំអ​ដោយ​ដើមឈើ​ធំៗ សួនច្បារ​បៃតង​លាយ​ផ្កា​ចំរុះ​ពណ៌ កញ្ចុះ​សម្រាប់​សម្រាកលំហែ​ល ជិះទូក ស្ទូចត្រី និង សួន​កម្សាន្ត​សម្រាប់​កុមារ​ផងដែរ​។ ដងព្រែក ក្នុង​បុរី អា​ម៉ូ​រី 7​មករា មាន​ប្រភពទឹក​ចេញពី ដៃទន្លេ​សាប​ហូរ​ចាក់​ទៅ​ទន្លេមេគង្គ ជា​ដងព្រែក​ធម្មជាតិ​ពិតៗ ដែល​តែងតែ​មានទឹក​គ្រប់​រដូវ​ការ​។ ដងព្រែក​ធម្មជាតិ​មួយ​នេះ មាន​សួនច្បារ​ធំ​ទូលាយ ដែលជា​ទីតាំង​ពិសេស ងាយស្រួល​ក្នុង ការធ្វើ​លំ​ហាត់ប្រាណ និង ការជួបជុំ​គ្រួសារ​ជា​លក្ខណៈ​ភិ​ច​និ​ច ដែលមាន​ខ្យល់អាកាស​ដ៏​បរិសុទ្ធ និង​បរិយាកាស​លំហែ​យ៉ាង​ពិសេស​បំផុត សម្រាប់​ការរស់នៅ ក៏ដូចជា​ការវិនិយោគ​។ សម្រាប់ ដី​ឡូ​តិ៍​ថ្មី​ដែលជា​ទីតាំង​នៅជាប់​និង​ដងព្រែក​ធម្មជាតិ​នេះ មាន​ច្រើន​ទំហំ ស្របតាម​តម្រូវការ របស់​អតិថិជន ដែល​ងាយស្រួល​ក្នុងការ​សាងសង់​គេហដ្ឋាន ការរៀបចំ​ជា​កន្លែង​ប្រកប​អាជីវកម្ម និង ការវិនិយោគ​ផ្សេងៗ ដែល​ក្នុងនោះ​រួមមាន​ដី​ឡូ​តិ៍​ទំហំ ៥​ម៉ែត្រ​គុណ​២០​ម៉ែត្រ​, ទំហំ ១០​ម៉ែត្រ​គុណ​២០​ម៉ែត្រ​និង ទំហំ​២០​ម៉ែត្រ​គុណ​៣០​ម៉ែត្រ​ដែលមាន​តម្លៃ​ត្រឹមតែ ៣​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។​”
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង 077 73 9999 ៕ ដោយ ៖ CEN​

     

spot_img
×