Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ទៀតហើយ​! សាន់​ដេ ចេញ​បទ​ថ្មី «​ស្រឡាញ់ BTS ពេញ​បេះដូង​» ភ្លាម មិនបាន​ប៉ុន្មាន​ម៉ោង​ផង មហាជន​រិះគន់​យ៉ាង​ចាស់ៗ​ដៃ​…

spot_img

​ភ្នំពេញ​៖​ថ្មីៗ​នេះ នៅលើ​បណ្តាញ​សង្គម បាន​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ៗ​ដៃ​ទៀតហើយ ចំពោះ​បទ​ចម្រៀង​មួយ​របស់​ផលិតកម្ម សាន់​ដេ ក្រោយពី​បានចេញ​ជា​ផ្លូវការ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ដែល​បទ​ចម្រៀង​នោះ​មាន​ចំណងជើង​ថា​៖ «​ស្រឡាញ់ BTS ពេញ​បេះដូង​»​។​

​ជាការ​ពិតណាស់ បើតាម​ស្តាប់​រួច នោះ​អត្ថន័យ​ទាំងស្រុង​ពេញ​មួយ​បទ​ចម្រៀង​ខាងលើនេះ គឺ​ហាក់​បាន​រៀបរាប់​ពី​ក្មេងស្រី​ម្នាក់​ដែល​ចូលចិត្ត​ងប់​ង​ល់​ខ្លាំង​ទៅ​តារាចម្រៀង​កូរ៉េ គឺ​ក្រុម BTS ដែល​រហូតដល់​ថ្នាក់​សូម្បីតែ​ពេល​រៀន ក៏​ឆ្លៀត​មើល BTS ព្រោះ​យល់ថា ហ្វេ​ន BTS គឺ​សុទ្ធតែជា​សិស្ស​ពូកែ ឆ្លាត​។​

​ទោះយ៉ាងណា អ្នកទស្សនា​ជាច្រើន​ពុំ​ពេញចិត្ត​ទៅនឹង​ការនិពន្ធ​បទ​ចម្រៀង​នេះឡើយ ព្រោះថា អត្ថន័យ​នៃ​បទ​ចម្រៀង​ខាងលើនេះ ហាក់ដូចជា​លើកតម្កើង​តារា​បរទេស​ជ្រុល​ខ្លាំងពេក ដោយ​មិន​គិត​ខំ​ជួយ​លើកស្ទួយ​សិល្បៈ​វប្បធម៌​ខ្លួនឯង​សោះ​អ៊ីចឹង​។​

​ក្នុងនោះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​បាន​រិះគន់​កប់ៗ​មាត់​ថា​៖ «Sunday Production ដាំ​ក្បាល​ចុះ​ហើយ ដល់​ថ្នាក់​ខ្វះ​បទ​និពន្ធ​, ខ្ញុំ​ចង់​សួរ​ខាង​ផលិតកម្ម​បន្តិច បទ​ចម្រៀង​មួយ​បទ​ហ្នឹង មានន័យថា​ម៉េច​? រាល់ថ្ងៃ​មាន​ឆ្ងល់​អត់ ហេតុអ្វី​បានជា​ចម្រៀង​ខ្មែរ​ធ្លាក់ចុះ​ដោយសារ​អ្វី​? គេ​គ្រប់គ្នា​ស្តាប់​ហើយ គិតថា​ម៉េច​អត់​យល់ ប្រាប់​បន្តិច​មក អត់​យល់ BTS, អត់​ដែល​ចង់​រិះគន់​អ្នកណា ឬ វាយប្រហារ​អ្នកណា​ទេ តែ​សួរ​ដូច​ឆោត គិតថា​ពួកយើង​ហ្នឹង​ពេញចិត្ត​មែន​ទេ​? ពួកយើង​មិនមែន​ក្មេង​៥​ឆ្នាំ ដែល​មិនចេះ​បែងចែក​អ្វី​ជា​បទ​ចម្រៀង អ្វី​ជា​មេសូត្រ​ពី​ការ​ជ្រួលជ្រើម​របស់​ហ្វេ​ន BTS? គិត​ខ្លួនឯង​ទៅ​…» ។ លើសពីនេះ នៅមាន​ពាក្យពេចន៍​រិះគន់​ជាច្រើន​ទៀត​រាប់មិនអស់​ផងដែរ​៕ ដោយ​៖ លឹម ហុង​

 

spot_img
×