Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ​ហ៊ុន សែន បានសម្រេច​អនុញ្ញាត​ឲ្យ​សាសនិក​ឥស្លាម ថ្វាយបង្គុំ​ជំ​អាត់​វិញ ចាប់ពី​ថ្ងៃ​សុក្រ​ទី​១១​កញ្ញា តែ​ត្រូវ​អនុ​វត្តតាម​វិធានការ​ក្រសួងសុខាភិបាល​

spot_img

​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២០ នេះ បានអនុញ្ញាត​ឲ្យ​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា គោរព​ប្រតិបត្តិ ថ្វាយបង្គំ​ជំ​អាត់ ចាប់ពី​ថ្ងៃ​សុក្រ ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ ដោយ​ត្រូវអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​វិធាន​របស់​ក្រសួងសុខាភិបាល ដូចជា​ពាក់​ម៉ាស់ វាស់​កម្តៅ លាងដៃ​សម្អាត​ជាប្រចាំ​នឹង​សាប៊ូ អាល់កុល ឬ​ជែ​ល និង​ត្រូវ​រក្សា​គម្លាត​ពីគ្នា ១,៥​ម៉ែត្រ​។​

​សាសនិក​ឥស្លាម​ត្រូវយក​កម្រាល​ថ្វាយបង្គំ​ពី​ផ្ទះ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន ហាម​ក្មេង និង​អ្នក​ដែលមាន​ជំងឺ​ផ្សេងៗ​។ ការ​ចាប់ដៃ នៅពេល​គោរព​គារវកិច្ច ត្រូវ​ជំនួស​ដោយ​ការលើកដៃ និង និយាយ​ស្វាគមន៍​តាមបែប​ឥស្លាម​វិញ ហើយ​បែក​គ្នា​វិញ​ភ្លាម​ក្រោយ​បញ្ចប់​ការថ្វាយ​បង្គំ​ប្រមាណ ២០-៣០​នាទី​។​

​បន្ទាប់ពី​បាន​ថ្វាយបង្គំ​នៅ​រៀងរាល់ថ្ងៃ​សុក្រ​បាន ៤ ជំ​អាត់​រួច បងប្អូន​សាសនិក​ឥស្លាម នឹង​អាច​ថ្វាយបង្គំ​ជុំគ្នា​នៅតាម​បណ្តា​ស៊ូ​រ៉ាវ​នានា​។ សូម​បងប្អូន​សាសនិក​ឥស្លាម​ទាំងអស់ ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​វិធាន​របស់​ក្រសួងសុខាភិបាល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×