Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! ចាញ់ ឬ ឈ្នះ ស្រាប់តែ ម៉ៃ សុគន្ធ លួច​ទៅ​កោរសក់​ស្រោច​ទឹក​ឲ្យ​ជ្រះ​ចង្រៃ​ស្ងាត់ៗ ហើយ​ត្រូវ​ហ្វេ​នៗ​ដាក់​រូប​បែបនេះ​ទៀត​…

spot_img

​ភ្នំពេញ​៖ និយាយ​ពី​ឈ្មោះ ម៉ៃ សុគន្ធ អ្នកណាៗ​ដែលថា​មិន​ស្គាល់​នោះ ដែល​មហាជន​ទូទៅ​បានផ្តល់​រហ្សនាម​ឲ្យ​ថា តារា​កំពូល​ទើស ដ៏​មាន​ប្រជាប្រិយ​ភាពខ្លាំង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ទទួលបាន​ទាំង​ការ​ស្អប់ និង​ស្រលាញ់​ចូលចិត្ត​ព្រមៗ​គ្នា ជា​រឿង​ធម្មតា​ទៅហើយ​។​

​ទោះយ៉ាងណា ក្រៅពី​ចូលចិត្ត​ទើស​គេ តារា​ប្រុស​រូបនេះ ក៏ត្រូវ​បាន​គេ​ដឹងថា ជា​ហ្វេ​ន​បាល់ទាត់​ផ្កាប់មុខ​ម្នាក់ ដែល​តែង​ឃើញ​ផុស​បង្ហាញ​ពី​ការប្រកួត​គូ​នេះ​គូ​នោះ នៅលើ​បណ្តាញ​សង្គម​ពុំ​អាក់ខាន​ម្តងណា​ទេ​។​

​ដោយឡែក ថ្មីៗ​នេះ តារាចម្រៀង​រហ្សនាម​កំពូល​ទើស​លោក ម៉ៃ សុគន្ធ បានធ្វើ​ឲ្យ​ហ្វេ​នៗ នាំគ្នា​ផ្ទុះ​ការភ្ញាក់ផ្អើល​សាជាថ្មី បន្ទាប់ពី​បានឃើញ​រូបភាព​១​សន្លឹក ខណៈដែល​រូបលោក​ទៅ​វត្ត​ឲ្យ​ព្រះសង្ឃ​កោរសក់ និង​ស្រោច​ទឹក​ចេញ ដែល​ធ្វើ​ឲ្យ​ហ្វេ​នៗ​និយាយ​លេងសើច​បែបនេះ «​សង្ស័យ​ប្រហែល​ចាញ់​បាល់​ទៀតហើយ លោក​បង ម៉ៃ សុគន្ធ​, កោរសក់​ស្រោច​ទឹក​ចឹ​ង​បាន Arsenal ឈ្នះ​យប់មិញ​»​។ ដោយ​ក្នុងនោះ​ផងដែរ គេ​សូម្បី​យក​រូប​ជើង​ខ្លាំង​បាល់ទាត់ ចាន់ វឌ្ឍនាកា មក​ផ្គូរ ព្រោះ​មើលទៅ​មុខ​ដូច​ព្រះសង្ឃ​ដែល​បាន​ស្រោច​ទឹក​ឲ្យ ដែល​ចង់​មានន័យថា ពេលនេះ ចាន់ វឌ្ឍនាកា ស្រោច​ទឹក​ឲ្យ​ហើយ​។​

​ទោះយ៉ាងណា បើតាម​លោក ម៉ៃ សុគន្ធ ការ​កោរសក់​នេះ គឺ​គ្រាន់តែ​ដើម្បី​ឲ្យ​ចិត្ត​ជ្រះថ្លា​ប៉ុណ្ណោះ ព្រោះថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​រូបលោក​ទៅ​វត្ត​កោរសក់​ឲ្យ​ព្រះសង្ឃ​ស្រោច​ទឹក ដែល​កន្លងមក លោក​ធ្លាប់​បានធ្វើ​រឿងនេះ​រួច​ម្តងមកហើយ ដើម្បី​ឲ្យ​ជ្រះ​អស់​នូវ​រឿង​អាក្រក់ៗ​ទាំងឡាយ និង​នាំមក​នូវ​រឿង​ល្អៗ​នៅក្នុង​ជីវិត​៕ ដោយ​៖ លឹម ហុង​


spot_img
×