Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សែន​រំជួលចិត្ត​! ចៅអធិការ​វត្ត «​ក្រឡាញ់​ចាស់​» ដង្ហោយ​សុំ​ពុទ្ធបរិស័ទ​មក​ដាក់​បិណ្ឌ​ផង ព្រោះ​ពុំ​សូវ​មាន​ពុទ្ធបរិស័ទ​មកដល់​ច្រើន​ទេ ខណៈ​ចង្ហាន់​ធ្វើ​ខ្លួនឯង ព្រោះ​មានតែ​៥​វេន (​វីដេអូ​)

spot_img

​គិត​មកទល់ពេលនេះ ការ​កាន់បិណ្ឌ​គឺមាន​រយៈពេល ៣ ថ្ងៃ​ហើយ សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​របស់​ខ្មែរ​យើង ដែលមាន​តាំងពី​បុរាណកាល​មក​។ នេះ​ជា​ពេលវេលា​ដ៏​ធំ​មួយ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ អាចមាន​ឱកាស​ក្នុងការ​ទៅធ្វើ​បុណ្យ​ដាក់​បាត្រ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ដើម្បី​ឧ​ទ្ធិ​ស​ទៅដល់​សាច់ញាតិ ឬ អ្នកជា​ទីស្រឡាញ់​ដែល​បាន​ចែក​ឋាន នៅតាម​វត្ត​អារាម​ជិត​ឆ្ងាយ ប្រកបដោយ​ក្តីសប្បាយ​រីករាយ និង​ជ្រះថ្លា​គ្រប់ៗ​គ្នា​។​

​សូមបញ្ជាក់​ផងដែរ​ថា ពិធីបុណ្យ​កាន់បិណ្ឌ នៅ​ឆ្នាំ ២០២០ នេះ គឺ​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃ ១​រោច ដល់​ថ្ងៃ ១៤​រោច ខែភទ្របទ គឺ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០​។​

​ទោះជា​យ៉ាងណា អ្វីដែល​ធ្វើ​ឲ្យ​យើង​គ្រប់គ្នា​មិន​នឹកស្មាន និង​គួរ​ឲ្យ​ស្រណោះ​ខ្លាំង​បំផុត​នោះ ដោយនៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ ២០២០ គេ​បាន​ប្រទះឃើញ​ព្រះចៅអធិការ​វត្ត​ដ៏​កម្សត់​មួយ​នៅក្នុង​ខេត្តកំពង់ឆ្នាំង បាន​បង្ហោះ​សារ​ដ៏​រំជួលចិត្ត ប្រកាស​អំពាវនាវ​ពុទ្ធបរិស័ទ​មេត្តា​មកកាន់​បិណ្ឌ​នៅ​វត្ត «​ក្រឡាញ់​ចាស់​» ផង ព្រោះ​ឆ្នាំនេះ​មានតែ ៥ វេន ប៉ុណ្ណោះ ខណៈ​ព្រះសង្ឃ​ធ្វើ​ចង្ហាន់​ដោយ​ខ្លួនឯង​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ព្រះសង្ឃ​ម​ដែលមាន​ព្រះនាម Moch Saoly បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​វត្ត​ក្រឡាញ់​ចាស់ ក្នុង​រដូវ កាន់បិណ្ឌ សូម​ប្រគេន និង​ជូនដំណឹង​ដល់​ព្រះករុណា ញាតិ​ញោម​ពុទ្ធ​បរិ​ស័​ទ្ធ អោយបាន​ជ្រាបថា វត្ត​ក្រឡាញ់​ចាស់ ភូមិ​ស្រងាំ​ទេរ ឃុំ​ប្រ​ស្និ​ប ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុង​រដូវ​កាន់បិណ្ឌ ឆ្នាំនេះ​មានតែ ៥ វេន​ទេ នៅ​ខ្វះ ១០​វេន​ទៀត អាស្រ័យ​ដូច​បាន​ប្រគេន ជូនដំណឹង​ខាងលើនេះ សូម​ញាតិ​ញោម​ពុទ្ធ​បរិ​ស័​ទ្ធ ចូលរួម​ជួយ​តាម​សទ្ធា ជ្រះថ្លា​
​លេខ​ទូរស័ព្ទ អាត្មាភាព​ព្រះចៅអធិការ ព្រះនាម ម៉ុ​ច សៅ​លី 015896999|090896999 ដាច់​វេន​រាល់​ឆ្នាំ ញាតិ​ញោម​»៕ ដោយ​៖ លឹម ហុង​


spot_img
×