Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ ពុំអនុញ្ញាតឲ្យធ្វើបាតុកម្ម​ដោយ​អហិង្សា ដើម្បី​ទាមទារ​តវ៉ា​រក​យុត្តិធម៌​សង្គម រយៈពេល ៩​ថ្ងៃ នៅ​ទីលាន​ប្រជាធិបតេយ្យ

spot_img

​ភ្នំពេញ ៖ តាមរយៈ​លិខិត របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០២០ បាន​បញ្ជាក់ថា ចំពោះ​ការធ្វើ​បាតុកម្ម​ដោយ​អហិង្សា ដើម្បី​ទាមទារ​តវ៉ា​រក​យុត្តិធម៌​សង្គម រយៈពេល ៩​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង ៨​និង​០០​នាទី ដល់​ម៉ោង ១៨​និង​០០​នាទី នៅ​ទីលាន​ប្រជាធិបតេយ្យ​ឡើយ​។

ក្នុងលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបមក លោក មាន ព្រហ្មមុនី លោក ថា ឡាវី និងកញ្ញា អេង ម៉ាឡៃ តំណាងអ្នកដឹកនាំអ្នកចូលរួមធ្វើបាតុកម្ម។

​ក្នុង​លិខិត​នោះ លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា “​ដោយសារ​ក្រុម​នេះ មិនអាច​កំណត់​សមាសភាព និង​ចំនួន​អ្នកចូលរួម​បានច្បាស់លាស់ ។ ជាងនេះទៅទៀត លោក លោកស្រី​បានធ្វើការ​អំពាវនាវ​តាម​បណ្តាញ​សង្គម​ផេ​ក​ឈ្មោះ ពលរដ្ឋ​សកម្ម ដែល​ខ្លឹមសារ​មាន​ចរិត​បំផុស ញុះញង់​ឱ្យ​ប្រឆាំង​ជាមួយនឹង​ដំណើរការ​នីតិវិធីតុលាការ​”​។
​បើ​យើង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៖​ក្នុងករណី​មិន​គោរព​តាម​ស្មារតី​កិច្ចប្រជុំ ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ លោក លោកស្រី​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង ចំពោះមុខ​ច្បាប់​ជា​ធរមាន​៕
​ដោយ​៖​កូ​ឡាប​

spot_img
×