Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនិញ​ខូចគុណភាព សរុប ១៤៧ គីឡូក្រាម ត្រូវបាន មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តបាត់ដំបង រកឃើញ​នៅតាម​បណ្តា​ផ្សារ​ទំនើប ស្ថិតក្នុង​ក្រុង​បាត់ដំបង​

spot_img

​ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​សុក្រ ទី​៤ ខែកញ្ញា ឆ្នាំ​២០២០ នេះ មន្ត្រី​សាខាក​.​ប​.​ប​. ខេត្តបាត់ដំបង ដោយ​ទទួលបាន​ការសហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ និង​ត្រួតពិនិត្យ​ភាព​អនុលោម​អំពី​ស្លាក​សញ្ញា​លើ​ផលិតផល​ម្សៅ​ទឹកដោះគោ នៅតាម​បណ្ដា​ផ្សារ​ទំនើប ចំនួន ៥ ស្ថិតក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

​គោលដៅ​សំខាន់ នៃ​ការត្រួតពិនិត្យ​គឺ​ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់​។​

​ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ បានធ្វើការ​ត្រួតពិនិត្យ​រក​ភាពមិន​អនុលោម​នៅលើ​សម្បក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ និង​ភាព​អនុលោម​អំពី​ស្លាក​សញ្ញា លើ​ផលិតផល​ម្សៅ​ទឹកដោះគោ ស្របតាម​អនុក្រឹត្យ​លេខ ១៣៣ ស្តីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ផងដែរ​។​

​ជា​លទ្ធផល​មន្ត្រី​ជំនាញ បា​នរក​ទំនិញ​ខូចគុណភាព​សរុប​ចំនួន សរុប ១៤៧ គីឡូក្រាម​។ បន្ទាប់មក​មន្ត្រី​សាខា ក​.​ប​.​ប​. បានធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យកទៅ​ធ្វើការ​កម្ទេចចោល​។ ចំពោះ​ម្សៅ​ទឹកដោះគោ​មន្ត្រី​ជំនាញ​សង្កេតឃើញ ភាគច្រើន​បាន​បិត​ព័ត៌មាន​បន្ថែម​ជា​ភាសា​ខ្មែរ លើ​សម្បក​វេច​ខ្ចប់ ស្របតាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​លេខ​១៣៣ ។ ទន្ទឹមនឹងនោះ​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេងទៀត ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×