Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍​រាត្រី​ស្រ​មោ​ស PropertyGuru Cambodia Property Awards លើក​ទី​៥​ប្រារព្ធ​ធ្វើ​នៅ​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ ព្រឹត្តិការណ៍​រាត្រី​ស្រ​មោ​ស​ប្រចាំ​ប្រទេស សម្រាប់​វិស័យ​អចលនទ្រព្យ បាន​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ស្ថិតនៅ​រាជធានី​ភ្នំពេញ សម្រាប់​ការប្រគល់​ពានរង្វាន់​អចលនទ្រព្យ PropertyGuru Cambodia Property Awards លើក​ទី​៥ ដោយមាន​ពានរង្វាន់​ប្រមាណ​ច្រើនជាង​៣០ ត្រូវបាន​ប្រគល់ជូន​ក្រុមហ៊ុន និង​គម្រោង​អចលនទ្រព្យ​ឆ្នើម​ទូទាំងប្រទេស​។​

​លោក Hari V. Krishnan នាយក​ប្រតិបត្តិ និង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន PropertyGuru Group បាន​មានប្រសាសន៍ថា PropertyGuru Cambodia Property Awards នឹង​ឈានមុខ​គេ​ក្នុង​ការជួយ​អ្នកស្វែងរក​អចលនទ្រព្យ​ឱ្យ​កាន់តែ​ប្រសើរ មាន​ជម្រើស​កាន់តែ​ទូលំទូលាយ​ក្នុងការ​ស្វែងរក​គេហដ្ឋាន​និង​ប្រភេទ​អចលនទ្រព្យ​ផ្សេងទៀត​ទូទាំងប្រទេស​។ លោក​បន្តថា គម្រោង​អចលនទ្រព្យ​លេចធ្លោ​ទាំងនេះ ពិត​ជាមាន​សក្ខីភាព​ចំពោះ​ភាពរឹងមាំ​និង​ភាព​ធន់​ដោយ​អ្នក​សាងសង់​ផ្ទាំងគំនូរ​អាគារ​ខ្ពស់ៗ​ក្នុងប្រទេស នា​សម័យ​ដ៏​អស្ចារ្យ​នេះ​” ។​

​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ផ្សេងទៀត​សម្រាប់​ទីតាំង​ស្ថិត​នៅក្រៅ​ទីក្រុង​ភ្នំពេញ ក៏មាន​វត្តមាន​ក្នុងការ​ប្រកួតប្រជែង​ពានរង្វាន់​ក្នុង​វិស័យ​អចលន​ទ្រ​ប្យ​ក្នុងឆ្នាំនេះ​ដែរ​។ ដូចជា​៖ គម្រោង​ភូមិ​បាគង​(Bakong Village) និង​គម្រោង​រូស៍​អេប​ផល​ស្វែ​រ​(Rose Apple Square) បានឈ្នះ​ពានរង្វាន់​ថ្មី សម្រាប់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ល្អ​បំផុត​នៅ​សៀមរាប និង​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ល្អ​បំផុត​នៅ​សៀមរាប (Best Township Development (Siem Reap) and Best Residential Development (Siem Reap)​។​

​គួរ​បញ្ជាក់ថា វិធានការ​សុវត្ថិភាព ត្រូវបាន​អនុវត្ត​នៅនឹងកន្លែង​ក្នុង​ព្រឹត្តិការណ៍​រាត្រី​ស្រ​មោ​ស ដែល​រួមបញ្ចូល​ទាំង​ការពិនិត្យ​កម្តៅ លើ​ភ្ញៀវ​និង​បុគ្គលិក ការចែក​ម៉ាស​ដល់​បុគ្គលិក​សណ្ឋាគារ​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ ព្រមទាំង​ដាក់​ឱ្យមាន​ការលាង​សម្អាត​អនាម័យ​ដៃ​នៅពេល​ចុះឈ្មោះ​។ ដោយ​ចំនួន​តុ​នៅក្នុង​សាលប្រជុំ គឺមាន​ចំនួន​កំណត់ ដើម្បី​ធានា​ឱ្យបាន​នូវ​គម្លាត​សុវត្ថិភាព​សង្គម​៕
​ដោយ​៖CEN

spot_img
×