Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសធាតុនឹងចុះត្រជាក់ខ្លាំងរហូតដល់១០-១២អង្សាសេ នៅតំបន់ជួរភ្នំដងរែក, សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព

spot_img

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ពីស្ថានភាពអាកាសធាតុ ដែលនឹងចុះត្រជាក់ខ្លាំងរហូតដល់កម្រិត១០-១២អង្សាសេ នាតំបន់ជួរភ្នំដងរែក។

យោងតាមសេចក្តីជូនដំណឹង ក្រសួងធនធានទឹក បានបញ្ជាក់ថា ក្រៅពីតំបន់ជួរភ្នំដងរែក សម្រាប់តំបន់ខ្ពង់រាបសីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់១៣-១៤,៥ អង្សាសេ ខណៈតំបន់ទំនាបកណ្តាល សីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់១៥-១៩,៥ អង្សាសេ។

ពាក់ព័ន្ធស្ថានភាពចុះត្រជាក់បែបនេះ ក្រសួងធនធានទឹក សូមអំពាវនាវដល់វីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន (ជួរភ្នំដងរែក) បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព៕ ដោយ៖បញ្ញាស័ក្តិ

 

spot_img
×