Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជន​ដែល​ត្រូវ​ចោទ​ចំនួន​៤​នាក់ ទៅ​មណ្ឌល​អប់រំ​កែប្រែ ម​១ តាម​ដីកា បង្គាប់​ឲ្យ​ឃុំខ្លួន របស់​ចៅក្រម​ស៊ើបសួរ​ពីបទ ឆបោក​និង​សម្អាត​ប្រាក់​

spot_img

​ភ្នំពេញ ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២០ មាន​ករណី​បញ្ជូន​ជន​ដែល​ត្រូវ​ចោទ​ចំនួន​៤​នាក់ ទៅ​មណ្ឌល អប់រំ​កែប្រែ ម​១ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន របស់​ចៅក្រម​ស៊ើបសួរ​ពីបទ ឆបោក​និង​សម្អាត​ប្រាក់​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២០ ក្រោយពី​បានទទួល​បណ្តឹង និង​ទទួលបញ្ជា​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រឹទ្ធ អគ្គ​ស្នងការរង​ទទួល​ផែន សន្តិសុខ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គ​ស្នងការរង និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ ក្រោម​ការដឹកនាំ​បញ្ជា ផ្ទា​ល់ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន ដោយមាន​ការសម្របសម្រួល​ពី​លោកស្រី​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ នាំខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៤​នាក់ ១-​ឈ្មោះ ប៊ុន ស្រី​ឡែ​ន ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ ២-​ឈ្មោះ EBENEZER OYETORAN ភេទ​ប្រុស ជនជាតិ​នី​ហ្សេ​រី​យ៉ា ៣-​ឈ្មោះ OYETORAN MARGARET IBDUNNI ភេទ​ស្រី ជនជាតិ​នី​ហ្សេ​រី​យ៉ា ៤-​ជនសង្ស័យ​ឈ្មោះ IBEH HENRY ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ពាក់ព័ន្ធ​នឹង​ករណី ” ឆបោក និង​សម្អាត​ប្រាក់​“ នាំមក​កាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​កសាង​សុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម ផ្លូវច្បាប់ ។​

​តាម​ការបញ្ជាក់​ពី​សម​ត្ថិ​កច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា ក្រុម​ជនសង្ស័យ​បានធ្វើការ​ឆបោក​ប្រាក់​តាម​ការទំនាក់ទំនង​តាម​បណ្តាញ​សង្គម ដោយ​លួងលោម​បោក​បញ្ចោ​ត​មនោសញ្ចេតនា ពី​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​និង​ជនបរទេស​ក្រៅប្រទេស អោយ​ផ្ញើ​ប្រា​ក់មក អោយ​ខ្លួន​នៅ​ប្រទេស​កម្ពុជា តាមរយៈ​ភ្នាក់ងារ​ផ្ញើ​និង​ដក​ប្រាក់ និង​ធនាគារ​មួយចំនួន បន្ទាប់ពី​ដក​ប្រាក់​បាន​ហើយ ជនសង្ស័យ ក៏​ផ្ញើ​ប្រាក់​នោះ​ទៅ​បក្ខពួក​ផ្សេងៗ ដែលមាន​ក្បាលម៉ាស៊ីន​ដឹកនាំ​និង​អង្គការ​ចាត់តាំង​ដោយ​ទទួលបាន​ភាគលាភ​ទៅតាម​តួនាទី រៀងៗ​ខ្លួន រួច​មេក្លោង​បាន​បង្កើត​មូលនិធិ​ដើម្បី​ទទួល​ប្រាក់​នៃ​បទល្មើស​នោះ​ទៅ​ទិញ អចលនទ្រព្យ​និង​បើក​អាជីវកម្ម​ផ្សេងៗ ដើម្បី​ទៅ បំ​លែង​ជា​ហិរញ្ញប្បទាន​ស្របច្បាប់​រួច​បន្ត​ផ្ញើ​ប្រាក់​ទាំងនោះ ទៅ​ប្រទេស​របស់​ពួកគេ​វិញ ក្នុង​គោលបំណង​ដើម្បី​សម្អាត​ប្រាក់ ដែល បានមកពី​អំពើ​ឆបោក ។​

​បច្ចុប្បន្ន ជន​ដែល​ត្រូវ​ចោទ​ទាំង​៤​នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​បានចេញ​ដីកា​បង្គាប់​អោយ​ឃុំខ្លួន និង​អោយ​ភ្នាក់ងារ​មាន​សមត្ថ កិច្ច នៃ​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ធ្វើការ​នាំខ្លួន​ទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១(​ម​១)​ហើយ​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ប្រធាន​នាយកដ្ឋាន សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ក្រុម ជន​ឆបោក បើ​មាន​ករណីនេះ​កើតឡើង​សូម​មក​ដាក់ពាក្យ​បណ្តឹង​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×