Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​និវត្តជន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង​៖ លោក​ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង នៅ​រសៀល​ថ្ងៃ ទី​០៦ ខែកញ្ញា ឆ្នាំ​២០២០ នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​យោធិន នៃ​កងរាជអាវុធហត្ថ របួស​-​ពិការ និង​និវត្តជន ដែល​បាន​ផ្ទេរ​ទៅ​ទទួល​របប​សន្តិសុខ​សង្គម​បន្ត​នៅ​ក្រសួង​សង្គមកិច្ច​អ​តី​យុទ្ធជន និង​យុវ​និតិ​សម​ម្ប​ទា ចំនួន ៣៩​នាក់​។

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី​ជា​មេបញ្ជាការរង លោក​នាយរង​សេនាធិការ លោក​អនុប្រធាន​មន្ទីរ លោក លោកស្រី​នាយការិយាល័យ និង​លោក​មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​-​ស្រុក​ទាំង ៨​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ឧត្ដមសេនីយ៍ មេបញ្ជាការ បាន​លើកឡើងថា ជានិច្ចកាល​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តែងតែបាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ចំពោះ​និវត្តជន​របស់​កងរាជអាវុធហត្ថ​ទាំងអស់​។​
​ជាក់ស្តែង​ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​២៧ ថ្ងៃ​បង្កើត​កងរាជអាវុធហត្ថ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បានអនុញ្ញាត​ឲ្យ​មេបញ្ជាការ​រាជធានី​-​ខេត្ត ធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​និវត្តន៍​ជន អតីត​កងរាជអាវុធហត្ថ​ដើម្បី​បាន​ស្វែងយល់​អំពី​សុខទុក្ខ និង​ជួប​ការលំបាក​នៅក្នុង​សង្គម​គ្រួសារ​របស់​ពួកគាត់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មេបញ្ជាការ បាន​លើកឡើងថា នាយទាហាន នាយទាហានរង​កងរាជអាវុធហត្ថ​ទាំងអស់ ត្រូវ​ចាត់ទុក​និវត្តន៍​ជន (​ចូលនិវត្តន៍​) ជា​រាមច្បង ជា​អតីត​អ្នក​ប្រយុទ្ធ​លើ​សម​ភូមិ ការពារជាតិ ការពារ​បូរណភាព​ទឹកដី និង​ការពារ​សន្តិភាព​មុន​យើង ហើយ​អ្វីដែល​យើង​មោទនភាព​ជាង​នេះ និវត្តន៍​ជន​នៃ​យើង​ម្នាក់ៗ​នៅមាន​កម្លាំង​ពលំ ស្មារតី​រឹងមាំ​គួរ​ឲ្យ​កោត​ស​សើរ​។​

​លោក​មេបញ្ជាការ​បា​នប​ន្ត​ថា ដោយ​ផ្តើមចេញពី​ឆន្ទៈ​មោះមុត ក្លាហាន អង់អាច​ស្មារតី​ស្រឡាញ់ ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ ដែលជា​គំរូ​វីរភាព​ដ៏​ល្អ​ក្នុង​បុព្វហេតុ​ការពារជាតិ ធ្វើ​ឲ្យ​យើង​ជា​កម្លាំង​បន្តវេន​ជំនាន់​ក្រោយ​មិនអាច​បំភ្លេចបាន នៅ​វីរភាព​ដ៏​អង់អាច​នេះ ហ៊ាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ទោះ​ក្នុង​រូ​ភាព​ណាក៏ដោយ ពិសេស​ជាង​នេះ​គឺ​ការពារ​ដាច់ខាត​រាជរ​ដ្ឋា​ភិ​បាល​ស្របច្បាប់ ដែល​ប្រសូត្រ​ចេញពី​ការបោះឆ្នោត​។​

​ក្នុងនោះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​មេញ្ជា​ការ បាន​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ជូន​ដល់​និវត្តន៍​ជន​ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ​ទម្ងន់ ២៥​គីឡូក្រាម​, មី​១​កេស​, ត្រីខ ១​យួរ​, ទឹកក្រូច ១​កេស និង​ថវិកា​ចំនួន ១០០.០០០​រៀល ផងដែរ​៕​ដោយ​៖ វ៉ៃ​កូ​


spot_img
×