Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ចូលរួម​សូត្រមន្ត​ក្នុង​វេន​កាន់បិណ្ឌ​វេន​ទី​៥ ​នៅ​វត្ត​ជម្ពូ​ព្រឹក្សា​ក្រុង​ស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង​:​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋ​ម​ន្រី្ត រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច នា​រសៀល​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីសូត្រមន្ត​កាន់បិណ្ឌ​វេន​ទី​៥ នៅ​វត្ត​ជម្ពូ​ព្រឹក្សា ស្ថិតក្នុង​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។​

​ក្នុង​ពិធី​នោះ​ផងដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​សមាជិក សមាជិការ ព្រឹទ្ធសភា រដ្ឋសភា គណៈ​អភិបាលខេត្ត មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ព្រមទាំង​ពុទ្ធបរិស័ទ បាន​បូជា​ទៀនធូប​ផា្ក​ភ្ញី​ចំពោះ​ព្រះ​រតន​:​ត្រៃ សមាទានសីល ធ្វើ​កិច្ច​នមស្កា​ប​ង្សុ​កុល​ព្រមទាំង​បាន​នាំយក​នូវ​បច្ច័យ ទេយ្យទាន​គ្រឿងឧបភោគ​បរិភោគ ភេសជ្ជៈ ផ្លែឈើ​ជាច្រើន​មុខ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​នូវ​ផល្លា​រអា​និ​សង្ឃ​ជូនទៅ​ដល់​វិញ្ញានក្ខន្ធ​បុព្វការី​ជន មាន​មាតាបិតា​ជីដូន​ជីតា​ញាតិ​ការ​ទាំង​៧​សណ្ដាន ។

លោកស្រី​បាន​ថ្លែងថា ការធ្វើ​បុណ្យកាន់បិណ្ឌ​នេះ ដើម្បី​ឧទ្ទិស​ដល់​ដួង​វិញាណក្ខន្ធ​របស់​ឥស្សរជន វីរជន យុទ្ធជន ដែល​បាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​រំដោះជាតិ និង​ប្រជាជន​ពី​របប​អាណានិគម​ចាស់​ថ្មី ជាពិសេស​ជាងនេះទៅទៀត គឺ​ប្រជាជន​ស្លូតត្រង់ ដែល​ទទួល​ទុក្ខ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ និង​ស្លាប់​យ៉ាង​អយុត្តិធម៌ នៅក្នុង​របប ប៉ុល ពត ដោយ​សូម​ឲ្យ​ដួង​វិញាណក្ខន្ធ​អ្នក​ទាំងអស់​ឲ្យ​បាន​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​បួងសួង បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិក​រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ជា​រៀងរហូត​។​

លោកស្រី ក៏បាន​អំពាវនាវ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​ទាំងអស់គ្នា ចូលរួម​គោរព និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​គោលការណ៍​រក្សា​អនាម័យ​ឲ្យ​បានល្អ រួម​ជាមួយនឹង​វិធានការ​នានា ដែល​បានកំណត់​របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការបង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៃ​រលក​ទី​២ ខណៈពេលដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការ​រា​ត្បា​ត​យ៉ាងខ្លាំង​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×