Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​គំរាមកំហែង​ហែកកេរ្ដិ៍​រូប​អាក្រាត​កាយ​តាម​ហ្វេ​សប៊ុក ដើម្បី​ទារ​ប្រាក់​ពី​ស្ដ្រី​ម្នាក់ជាង​៤​ម៉ឺន​ដុល្លារ​

spot_img

​កណ្តាល​៖ បុរស​ជា​មុខសញ្ញា​ជាប់ពន្ធនាគារ​ម្នាក់​ត្រូវបាន​នគរបាល​ស្រុក​អង្គស្នួល សហការ​ជាមួយ​នគរបាល​ស្រុក​ពញាឮ​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​បុរស​ជា​ជនសង្ស័យ​រូបនេះ មាន​ទំនាក់ទំនង​ជាមួយ​ស្ដ្រី​ម្នាក់​ដែល​ប្តី​រួចហើយ ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ តាមរយៈ​ហ្វេ​ស​បុក រហូត​ទុកចិត្ដ​គ្នា បាន​ថតរូប​និង​ឡាយ​វីដេអូ​អាក្រាតកាយ ជាមួយគ្នា ទៅវិញទៅមក តែ​ចុងក្រោយ​ជនសង្ស័យ​នេះ បាន​បែកគំនិត​យក​រូប​វីដេអូ​មក​គំរាមកំហែង​ហែកកេរ្ដិ៍ ដើម្បី​ទារ​ប្រាក់​ពី​ស្ដ្រី​រងគ្រោះ ជាង​៤​ម៉ឺន​ដុល្លារ កាលពី​វេលា​ម៉ោង​១៣​និង​៥​នាទី ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៨ នៅ​ស្រុក​ហ្វា​សង​ស៊ី ខេត្ត​ចង់​គី​ឌូ ប្រទេស​កូរ៉េ ខាងត្បូង ។

​ករណី​ចាប់ខ្លួន​ខាងលើនេះ​ធ្វើឡើង​ត្រង់​ស្ថានីយ៍​ប្រេងឥន្ធនៈ LHR ស្ថិតក្នុង​ភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្ត​ខេត្តកណ្ដាល ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ។ ជនសង្ស័យ​ចាប់ខ្លួនបាន​មានឈ្មោះ ផា ផាន់​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដង​គោម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្ត​កណ្តាល រីឯ​ស្ដ្រី​រងគ្រោះ​ឈ្មោះ ទ ច​.​ម​.​ន អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពលកា​រី​នី ធ្វើការ​នៅ​ប្រទេស​កូរ៉េ ផ្នែក​គ្រឿង​ឡាន ។ ក្នុង​ការចាប់ខ្លួន​នេះ​ផងដែរ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុតាង​មាន​៖ ក្រដាស​លេខ​កូដ Wing ចំនួន​១៥​សន្លឹក សរុប​ប្រាក់​មាន​ចំនួន​១២,៨២០​ដុល្លារ​សហរដ្ឋអាមេរិក ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ-9967​ចំនួន​១​គ្រឿង ទូរស័ព្ទ​១​គ្រឿង កាបូបដៃ​ចំនួន​១ មាន​ប្រាក់​៣០​ដុល្លារ​សហរដ្ឋអាមេរិក អត្តសញ្ញាណប័ណ្ណ​១​សន្លឹក ខ្សែដៃ​១​ខ្សែ ផ្លាក​ទីន ខ្សែក​១​ខ្សែ ចិញ្ចៀន​១​វង់ និង​ខ្សែ​ចង្កេះ​១​ខ្សែ ធ្វើ​អំពី​ប្រាក់ ។ ដោយឡែក​ទ្រព្យសម្បត្ដិ​បាត់បង់​មាន ប្រាក់​សរុប​ចំនួន​៤៣.០០០​ដុល្លារ​សហរដ្ឋអាមេរិក ។ ក្រោយ​ពី​ស្ដ្រី​រងគ្រោះ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​បាត់ទៅ ជនសង្ស័យ​និង​ប្ដី​ស្ដ្រី​រងគ្រោះ​បាន​ស្គាល់​គ្នា​តាមរយៈ​ការរៀន​ភាសា​កូរ៉េ នៅ​ភូមិ​ស្រែ​តាជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ដោយ​រាប់អាន​គ្នា​ជា​មិត្ដភក្ដិ រហូត​ជនសង្ស័យ​ក្លាយ​ជា​គ្រូ​បង្គោល​រៀន​ភាសា​កូរ៉េ​ជា​លក្ខណៈ​គ្រួសារ និង​ស្នាក់នៅ​ផ្ទះ​ជាមួយ​ក្រុម​គ្រួសារ​ស្ដ្រី​រងគ្រោះ​ផង​ដែ​រ ។ លុះ​រហូត​មកដល់​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ស្ដ្រី​រងគ្រោះ​បាន​សុំ​ច្បាប់​ថៅកែ​របស់​ខ្លួន មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​រៀប​អាពាហ៍ពិពាហ៍ ។ លុះ​រៀបកា​រហើយ​បាន​រយៈពេល​៥​ថ្ងៃ ស្ដ្រី​រងគ្រោះ​បាន​ត្រឡប់​ទៅ​ប្រទេស​កូរ៉េ​ដើម្បី​ធ្វើ​ការបន្ដ​វិញ ។ ចាប់តាំងពី​កំឡុង​ពេល​ដែល​ស្ដ្រី​រៀបកា​ររួចហើយនោះ ជនសង្ស័យ​ក៏​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ជាមួយ​ស្ដ្រី​រងគ្រោះ​តាមរយៈ​សង្គម​ហ្វេ​សប៊ុក រហូត​បាន​រយៈពេល​ជាង​ពីរ​ខែ គឺ​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៧ ជនសង្ស័យ​និង​ជនរងគ្រោះ​តែងតែ​ឆាត​ផ្ញើ​សារ​តបត​គ្នា​ទៅវិញទៅមក​តាម​បណ្ដាញ​សង្គម​Facebook យ៉ាង​ស៊ីជម្រៅ ឈាន​ដល់​សុំ​ស្រឡាញ់​គ្នា​ទៀត​ផង ។ ក្រោយពី​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​និង​សារ​រហូត​ឈាន​ដល់​ការស្រឡាញ់គ្នា ជនសង្ស័យ​និង​ជនរងគ្រោះ​ក៏​បាន​ឆាត​ជា​វីដេអូ ដោយ​ថត​បង្ហាញ​កេរ្តិ៍​ភេទ​មើលគ្នា​ទៅវិញទៅមក ខណៈ​ដែល​ស្ដ្រី​រងគ្រោះ​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ។ រហូត​មក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ ជនសង្ស័យ បាន​បែកគំនិត​ប្រើ​មធ្យោបាយ​ទារប្រាក់​ពី​ជនរងគ្រោះ​ដោយ​គំរាមកំហែង​ថា បើ​មិន​វេរ​លុយ មកឲ្យ​ខ្លួន​(​ជនសង្ស័យ​)​ទេ ខ្លួន​និង​បង្ហាញ​រូបភាព​អាក្រាតកាយ​ទៅប្រាប់​ក្រុមគ្រួសារ និង​ប្ដី​ស្ដ្រី​រងគ្រោះ​ឲ្យ​ដឹង​ហើយ ។ ឮ​ដូច្នោះ ធ្វើឲ្យ​ស្ដ្រី​រងគ្រោះ​មាន​ការភ័យខ្លា​ចនិង​ខ្លាច​មាន​ភាពអាម៉ាស់​ផង ភ្លាម​នោះ​ស្ដ្រី​រងគ្រោះ​ក៏​យល់ព្រម​ផ្ញើរប្រាក់​ទៅឲ្យ​ជនសង្ស័យ​ជា​បន្ដបន្ទាប់​ដោយ​សរុប​ទាំងអស់​មាន​ចំនួន​៤៣.០០០​ដុល្លារ​សហរដ្ឋអាមេរិក ។ រហូតមកដល់​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៨ ដោយ​ស្ដ្រី​រងគ្រោះ​អស់​លទ្ធភាព​ក្នុង​រក​លុយ​ដើម្បី​ផ្ញើ​ឲ្យ​ជនសង្ស័យ ស្ដ្រី​រងគ្រោះ​ក៏​ត្រឡប់​មក​ស្រុក​ប្រទេស​កម្ពុជា​វិញ រួច​បាន​ដាក់​ពាក្យបណ្ដឹង ទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​អន្ដរាគមន៍​ស្វែងរក​ជនសង្ស័យ​ចាត់ការ​តាម​នីតិវិធី ។ សមត្ថកិច្ច​ក៏​បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ត្រង់​ស្ថានីយ៍​ប្រេងឥន្ធនៈ LHR ស្ថិតក្នុង​ភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ។​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ជនល្មើស​រូបនេះ ធ្លាប់​ជាប់​ពន្ធនាគារ​១២​ឆ្នាំ ពី​បទ​ប្លន់ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×