Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​នាគ​ពុះ​ចែកផ្លូវ​បណ្តាល​ឲ្យ​បាក់​មួយ​កង់​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​នឹង​នាគ​ពុះ​ចែកផ្លូវ រួច​ក៏​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង​ទៀត បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង 9 និង 20 នាទី​យប់​ថ្ងៃ​សៅរ៍​ទី 5 ខែកញ្ញា ឆ្នាំ 2020 នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ 7 មករា រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ បើករថយន្ត​ប្រភេទ​ប្រ​ឡុ​ក​ស៊ីម៉ងត៍​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ​( 5-A 00 69) ធ្វើដំណើ​ក្នុងទិសដៅ​ពី​លិច​មក​កើត ក្នុង​ល្បឿន​លឿន ស្របពេល​ជិត​ដល់​ចំណុចកើតហេតុ ក៏​បួង​ចង្កូត​ជ្រុល​ទៅបុក​ទ្រូង​នាគ​ពុះ​ចែកផ្លូវ បាក់​អស់​មួយ​កង់ រួច​ក៏​ខ្ទាត​ទៅ​ប៉ះ​និង​មូ​តូ​ទ្រី​ម​សង់​ស៊េរី ឆ្នាំ​2020​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។​

​បញ្ជាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ មិនមាន​អ្នករងរបួស​ទេ ហើយ​មិនមាន​អ្នកស្លាប់​នោះ ដោយ​រង​ការខូចខាត​តែ​នាគ​ពុះ​ចែកផ្លូវ​មួយ​កង់ និង​ម៉ូតូ​មួយគ្រឿង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះមក​ដល់​រួច​ក៏​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឱ្យ​ចុះមក​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត ទៅ​រក្សា​នៅ​ចរាចរណ៍​ជើងគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ​៖ សា មេ​ត

spot_img
×