Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​ក្នុង​ល្បឿន​វ៉ា​ជែង​អក​ហ្សឺ នឹង​ម៉ូតូ​កង់​បី ជ្រុល​ចង្កូត​ទៅបុក​នឹង​នាគ​ពុះ​ចែកផ្លូវ បណ្ដាលឱ្យ​ក្រឡាប់​ផ្ងារជើង​

spot_img

​ភ្នំពេញ​៖​បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន បម្រុង​នឹង​វ៉ា​ជែង​រថយន្តក្រុង​ក៏​អក​ហ្សឺ​ជាមួយនឹង​កង់​បី​ឥណ្ឌា បួង​ចង្កូត​គេច​ជ្រុល​ទៅបុក​នឹង​នាគ​ពុះ​ចែកផ្លូវ បណ្ដាលឱ្យ​ក្រឡាប់​ផ្ងារជើង​ឡើងលើ រីឯ​តៃកុង​វិញ​រងរបួស​ធ្ងន់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង 00​និង 30 នាទី​យប់​ឈានចូល​ថ្ងៃអាទិត្យ​ទី 6 ខែកញ្ញា​ឆ្នាំ 2020 នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​កា​កាប​ទី 1 ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្តក្រុង​មួយគ្រឿង ដឹក​អ្នកដំណើរ​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ​( 3-B 60 27) ធ្វើដំណើ​ក្នុងទិសដៅ​ពី​លិច​មក​កើត ក្នុង​ល្បឿន​ធម្មតា ។​

​ស្រាប់តែ​ភ្លាម​នោះដែរ គេ​បានឃើញ​រថយន្ត​ម៉ាក​តា​កូ​ម៉ា​មួយគ្រឿង​ទៀត​ពណ៌​ទឹកប្រាក់ ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ​( 2-AN 75 74 )​បើកបរ​ដោយ​ជនជាតិ​ចិន ធ្វើដំណើរ​ទិសដៅ​ពី​លិច​មក​កើត ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ បម្រុង​នឹង​វ៉ា​ជែង​ខាងឆ្វេង​ដៃ ស្រាប់តែ​អក​ហ្សឺ​ម៉ូតូ​កង់​បី​ពី​ខាងមុខ រួច​បួង​ចង្កូត​គេច​មិន​ផុត​ទៅ​ប៉ះ​រថយន្តក្រុង និង​ជ្រុល​ទៅបុក​នាគ​ពុះ​ចែកផ្លូវ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង ចំណែកឯ​ម្ចាស់​រថយន្ត​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយ​ជំនាញ ទាក់ទង​ទៅ​ចរាចរណ៍​ក្រុង ឱ្យ​ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ​រួច​យក​រថយន្ត 2 គ្រឿង ទៅ​រក្សាទុក​នៅ​ខាង​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ​៖ សា មេ​ត​

spot_img
×