Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្រវឹង​ជោក បើក​ម៉ូតូ​កង់​បី​ដឹក​អ្នកដំណើរ ជ្រុល​ទៅបុក​នឹង​រថយន្តក្រុង​ដឹក​អ្នកដំណើរ ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​អ្នករួមដំណើរ​ម្នាក់ យ៉ាង​អាណោចអាធ័ម​

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ដឹក​អ្នកដំណើរ ក្នុង​ល្បឿន​លឿន ស្របពេល​ស្រវឹង​ជោកជាំ រួច​ក៏​ជ្រុល​ចង្កូត​ទៅបុក​នឹង​រថយន្តក្រុង​ពេញទំហឹង បណ្ដាលឱ្យ​ក្រឡាប់​ផ្ងារជើង​ស្លាប់​អ្នករួមដំណើរ​ម្នាក់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង 9 និង 40 នាទី​យប់​ថ្ងៃ​សៅរ៍​ទី 5 ខែកញ្ញា​ឆ្នាំ 2020 នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ 7 មករា រាជធានី​ភ្នំពេញ​។​

​សព​បុរស​ខាងលើ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ពិតប្រាកដ​។

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្តក្រុង​ដឹក​អ្នកដំណើ​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ (3E 22 40)​ធ្វើដំណើរ​ក្នុងទិសដៅ​ពី ត្បូង​មក​ជើង ក្នុង​ល្បឿន​ធម្មតា ស្របពេល​ភ្លាម​នោះដែរ គេ​បានឃើញ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង​ទៀត ដែល​ពាក់​ផ្លាកលេខ​(1H-M1859 )​ដឹក​អ្នកដំណើរ​​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ពី​ត្បូង​មក​ជើង ក្នុងស្ថានភាព​ស្រវឹង​ជោក ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ក៏​បួង​ចង្កូត​វ៉ា​ស្តាំ​មិន​ផុត​ជ្រុល​ទៅបុក​រថយន្តក្រុង​ដឹក​អ្នកដំណើរ ពេញទំហឹង​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង និង​ស្លាប់បាត់​បង់ជីវិត​អ្នករួមដំណើរ​យ៉ាង​រន្ធ​ត់​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះមក​ដល់ក​ឃាត់ខ្លួន​ម្ចាស់​រថយន្តក្រុង​ដឹក​អ្នកដំណើរ និង​តែ​កុង​កង់​បី​ឥណ្ឌា​យកទៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សួរនាំ រួច​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឱ្យ​ចុះមក​វាស់វែង​ដើម្បី​យក​រថយន្តក្រុង និង​កង់​បី​ទៅ​រក្សាទុក​នៅ​ចរាចរណ៍​ជើងគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ​៖ សា មេ​ត​

spot_img
×