Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់ បុរស​ជា​និស្សិត​រៀន​ឆ្នាំ​ទី​៣​ម្នាក់ ដេកស្លាប់​នៅក្នុង​បន្ទប់​ដោយ​ជំងឺ​គាំងបេះដូង​

spot_img

​ភ្នំពេញ​៖​បុរស​ជា​និស្សិត​ឆ្នាំ​ទី ៣ ម្នាក់ ដេកស្លាប់​នៅក្នុង​បន្ទប់​ជួល​ជាន់​ទី ៣ ដោយសារតែ​ជំងឺ​គាំងបេះដូង បង្ក​ឲ្យ​រ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ជិត​បន្ទប់​ម្ចាស់ផ្ទះ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ១០ និង ៣០ នាទី​ព្រឹក​ថ្ងៃអាទិត្យ​ទី ៦ ខែកញ្ញា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុងភូមិ​បុរី ១០០ ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សព​មានឈ្មោះ ពញ្ញា អាយុ​២២ ឆ្នាំ មុខរបរ​និស្សិត​រៀន ឆ្នាំ​ទី ៣ រស់នៅ​ភូម​ត្រើយ​ឃ្លោក ឃុំ​ដូន​ខ្ពស់ ស្រុក​បុរី​ជលសារ ខេត្តតាកែវ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​មិត្តភក្តិ រួមការ​ងា​ជាមួយ​ជនរងគ្រោះ បានមក​ប្រាប់​គាត់​ថា តេ​ទៅ​ជនរងគ្រោះ ជាច្រើន​ដង​តែ​អត់​លើក​ហេតុនេះ ហើយ​ទើប​នាំគ្នា​ឆ្ងល់​ហើយក៏​សម្រេចចិត្ត​នាំគ្នា​ឡើងទៅ​គោះទ្វារ​បន្ទប់​ជាច្រើន​ដង អត់​ភ្ញាក់​ទៀត មួយសន្ទុះ​ក៏​នាំគ្នា​ធាក់​ទ្វារ​ចូលទៅ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​រឹងខ្លួន​បាត់ទៅហើយ​
​ដោយ​ឃើញ​សភាព​ដូចនេះ ក៏​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ចុះមក​ពិនិត្យ​ភ្លាមៗ ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ក៏​ចុះមក​ដល់​រួច​ក៏​ពិនិត្យ និង​ទំនាក់ទំនង​ទៅខាង​ជំនាញ​កោសល្យវិច័យ​ឲ្យ​ចុះមក​ពិនិត្យ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថា ជនរងគ្រោះ​ខាងលើ​ស្លាប់​ដោយសារតែ​ជំងឺ​គាំងបេះដូង រួច​ក៏​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ទៅឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ខេត្តតាកែវ​៕​ដោយ​៖ សា មេ​ត​

 

spot_img
×