Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី កុយ ពិសី អះអាងថា គ្រប់​ចម្លើយ​របស់​ពលរដ្ឋ​ដែល បាន​សួរ​អំពី​បញ្ហា​ព្រំដែន ពួកគេ​សុ​ទ្ឋ​តែ​បាន​អះអាងថា ពុំមាន​បាត់​ដី​ទៅ​វៀតណាម​ទេ​

spot_img

​ត្បូងឃ្មុំ​៖​អនុប្រធាន​គណៈកម្មកា​រ​កិច្ចការ​ព្រំដែន​កម្ពុជា លោកស្រី កុយ ពិសី បាន​ថ្លែងថា គ្រប់​ចម្លើយ​របស់​ពលរដ្ឋ​ដែល​បាន​សួរ​អំពី​បញ្ហា​ព្រំដែន​ពួកគេ​សុ​ទ្ឋ​តែ​បាន​អះអាងថា ពុំមាន​បាត់​ដី​ទៅ​វៀតណាម​ទេ ។ បើតាម​លោកស្រី កុយ ពិសី ពលរដ្ឋ​បាន​ប្រាប់​លោកស្រី​ថា «​អ្វីដែល​គាត់​ចូលរួម​ជាមួយ​ពួក​អគតិ​កន្លងទៅ ដោយសារ​ពួក​អគតិ​បាន​សន្យាថា នឹង​ជួយ​តវ៉ា​សុំ​ដី​ដែល​កម្ពុជា ទទួលបាន​បន្ទាប់ពី​ការបញ្ចប់​ការងារ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​នៅ​តំបន់​នោះ​ឲ្យ​ពួកគាត់​បាន​អាស្រ័យ ផល​ទៅ​ថ្ងៃមុខ​តែប៉ុណ្ណោះ​»​។

​នៅលើ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គណនី​ឈ្មោះ «Koy Pisey/​កុយ ពិសី បាន​សរសេរ​បង្ហោះ​មាន​ខ្លឹមសារ​ទាំងស្រុង​ថា «​ថ្ងៃនេះ (5/9/20) ខ្ញុំ​បានរួម​ដំណើរ​ជាមួយ​ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ចុះទៅ​ជួប​បង ប្អូន​ពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ថ្លុ​ង នៅ​ទីតាំង​បង្គោល​ព្រំដែន​លេខ​១១៧ នៅ​ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ ដើម្បី​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា តើ​បន្ទាប់ពី​យើងខ្ញុំ​បោះបង្គោល​ព្រំដែន​រួច​នៅ​តំបន់​នោះ​មាន​បាត់​ដី​ទៅ​វៀត ណា​ម​ដូច​ការលើកឡើង​របស់​ជន​អគតិ​ដែរឬទេ​? គ្រប់​ចម្លើយ​សុ​ទ្ឋ​តែ​ឆ្លើយថា អត់​មាន​បាត់​ដី​ទៅ​វៀតណាម​ទេ អ្វីដែល​គាត់​ចូល រួមជាមួយ​ពួក​អគតិ​កន្លងទៅ ដោយសារ​ពួក​អគតិ​បាន​សន្យាថា​នឹង​ជួយ​តវ៉ា​សុំ​ដី​ដែល កម្ពុជា​ទទួលបាន​បន្ទា​ប់​ពី​ការបញ្ចប់​ការងារ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​នៅ​តំបន់​នោះ ឲ្យ​ពួកគាត់​បាន​អាស្រ័យ ផល​ទៅ​ថ្ងៃមុខ​តែប៉ុណ្ណោះ​។ ការពិត​ត្រូវបាន​លាតត្រដាង​បន្ថែមទៀត​។
​ការលើកឡើង​របស់លោក​ស្រី កុយ ពិសី​ខាងលើ បានធ្វើ​ឡើង បន្ទាប់ពី​នៅក្នុង​កិច្ចប្រជុំ​របស់​ឧ​ត្ត​ម​ក្រុម ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ដើម្បី​បូកសរុប​ការងារ​ឆមាស​ទី​៤ ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃទី​២៥ សីហា ២០២០ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទៅ ឯកឧត្តម ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​បាន​អះអាងថា បាត់​ដី​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​និង​បាន​បង្គាប់​ឲ្យ​មាន​ការបើក​សិក្ខាសាលា​សួរ​ដេញ​ដោយ​ពី​បញ្ហា​ព្រំដែន ដោយមាន​និស្សិត សិស្ស​និង​ប្រជាពលរដ្ឋ​ចូលរួម​ចោទសួរ​ផងដែរ ។

​ជាការ​កត់សម្គាល់ ភាពចម្រូងចម្រាស​លើ​បញ្ហា​ព្រំដែន​រហូត​មានការ​ចាប់ខ្លួន​លោក រ៉ុង ឈុន ប្រធាន​សហ ភាព​សហជីព​កម្ពុជា និង​លោក សួង សោ​ភ័​ណ្ឌ ប្រធាន​គណបក្ស «​ខ្មែរ​ឈ្នះ​»​បាន​កើតមាន​បន្ទាប់ពី​កម្ពុជា និង​វៀតណាម បានប្រគល់ និង​ទទួល​ផែនទី​ឋានលេខា​ព្រំដែន​គោក​ខ្នាត ១/២៥ ០០០ កាលពី​ថ្ងៃទី​១​សីហា ២០២០ ។ បើតាម​មន្ត្រី​ជាន់ ខ្ពស់​កិច្ចការ​ព្រំដែន​ផែន ទី​ខ្នាត ១/២៥ ០០០ នេះ​បានបង្ហាញ​ពេញលេញ​លទ្ធផល ខណ្ឌ​សី មា និង​បោះបង្គោល​ព្រំដែន ប្រមាណ​ជា​៨៤% ដែល​ប្រទេស​ទាំងពី​សម្រេចបាន​។ ផែនទី​នេះ​ជា​ផែនទី​ទំនើប​សម័យ​ឌីជីថល ៤.0 ដែល​បង្ហាញ​យ៉ាង​ច្បាស់លាស់​ខ្សែ​ព្រំដែន បង្គោល​ព្រំដែន រួម​និង​ស្ថានភាព​ភូម​មិ​សាស្ត្រ​នៅ លើដី​ជាក់ស្តែង​បាន​យ៉ាង​ជាក់ លាក់ ប៉ុន្តែ​សម្រាប់​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​មួយចំនួន​តូច​នៅតែ​មិន​ពេញចិត្ត​ដោយ​បារម្ភ​ថា​ផែនទី​ថ្មី​នេះ​នឹងធ្វើ​ឲ្យ​កម្ពុជា​បាត់​ដី​មួយចំនួន​ទៅវិញ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×