Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​ម្នាក់ ករណី​ចាប់ជំរិត​ទារប្រាក់ រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន​

spot_img

​ខេត្ត​ព្រះសីហនុ​៖ នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២០ វេលា ម៉ោង​២​និង​០០​នាទី​យប់​រំលងអធ្រាត្រ មាន​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ZHANG KUN DUAN ភេទ​ប្រុស បាន​ទូរស័ព្ទ​រាយការណ៍​មក​សមត្ថកិច្ច​ថា មាន​ជនជាតិ​ចិន​១​នាក់ ភេទ​ប្រុស កំពុង​ជួញដូរ​គ្រឿងញៀន នៅលើ​ភ្នំ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។

​បន្ទាប់ពី​បានទទួល​បណ្ដឹង​រួច​សមត្ថកិច្ច​យើង បាន​ចុះទៅ​ដល់ទី​តាំង​ខាងលើ​ពេលទៅដល់​សមត្ថកិច្ច​យើង​បានឃើញ​ជនជាតិ ចិន​១​នាក់ ភេទ​ប្រុស ជាប់​ចំណង​ដោយ​ដៃ​ទាំងសង្ខាង​ត្រូវគេ​រុំ​ស្កុ​ត​ដោយមាន​ស្នាមរបួស ហើយ​មាន​ម្សៅ​ស​មួយថង់ (​សង្ស័យ​ជា​សារធាតុ​ញៀន​) នៅក្នុង​កាបូប​របស់​ជ​ន​ជាតិ​នោះ​បន្ទាប់មក​សមត្ថកិច្ច​យើង​បាន​នាំ​ជនជាតិ​ចិន​នោះ មក​ស្នងការដ្ឋាន​នគ​របាល​ខេត្ត​ព្រះសីហនុ​ដើម្បី​សួរនាំ ។​

​ក្រោយពី​សួរនាំ​រួច​ទើប​ដឹងថា​ករណីនេះ គឺជា​ល្បិច​របស់​ជនសង្ស័យ​ដែល​បាន​ចាប់​ជនរងគ្រោះ​ជំរិត​ទារប្រាក់ រួច​ប្រើល្បិច​ដាក់​គ្រឿងញៀន​ចូលក្នុង​កាបូប​របស់​ជ​ន​រងគ្រោះ ដើម្បី​ទម្លាក់កំហុស​មកលើ​ជនរងគ្រោះ ប៉ុន្តែ​សមត្ថកិច្ច​យើង​បាន​ត្រួតពិនិត្យ​ម្សៅ​ស​នោះ បញ្ជាក់ថា​មិនមែនជា​សារធាតុ​ញៀន​ទេ​។ បន្ទាប់មក​សមត្ថកិច្ច​យើង​បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់​ភេទ​ប្រុស​ជនជាតិ​ចិន ។​

​ជនរងគ្រោះ​ឈ្មោះ HU DAO LONG ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន មាន​ស្រុកកំណើត ខេត្ត​អ៊ូ​ហាន ប្រទេស​ចិន មុខរបរ ម៉ៅការ​សំណង់ ស្នាក់នៅ​រាជធានី​ភ្នំពេញ មាន​ស្នាម​រងរបួស ដៃ​, ជើង​និង​ក​(​របួស​មធ្យម ) ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ZHANG KUN DUAN ភេទ​ប្រុស អាយុ ២១​ឆ្នាំ​ជនជាតិ​ចិន​មុខរបរ​មិន​ពិតប្រាកដ​គ្មាន​លិខិតឆ្លងដែន​ជាប់​និង​ខ្លួន ស្នាក់នៅ​ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ វត្ថុតាង​ចាប់យក​បាន​៖ ទូរស័ព្ទដៃ​១​គ្រឿង ម៉ាក iPhone 7 ពណ៌​ខ្មៅ ១​គ្រឿង ទូរស័ព្ទដៃ​១​គ្រឿង ម៉ាក SAMSUNG ពណ៌​មាស​(​របស់​ជនរងគ្រោះ​) កាបូបស្ពាយ​១(​របស់​ជនរងគ្រោះ​) ម្សៅ​ស​១​ថង់ ប្រាក់​១៦០$ (​មួយរយ​ហុកសិប​ដុល្លារ​អាមេរិក​) ។ ករណីនេះ​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​តាម​នី​តី​វិធី បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​នៅ​ថ្ងៃទី​៦​ខែកញ្ញា​នេះ​៕​ដោយ​៖​កូ​ឡាប

spot_img
×