Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយក​ទេយ្យទាន និង​ទេយ្យវត្ថុ របស់ សម្តេច​តេ​ជោ កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម​

spot_img

​ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយា​ដ៏​ឧត្តុង្គឧត្តម របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ក្រុមគ្រួសារ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ និង​ពុទ្ធបរិស័ទ ជាច្រើន​នាក់ បាន​អញ្ជើញ​បូជា​ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ និង​នាំយក​នូវ​គ្រឿងឧបភោគ​-​បរិភោគ ចង្ហាន់​បិណ្ឌ​បាត្រ និង​បច្ច័យ ទៅកាន់​បិណ្ឌ​ទី ៤ នៅ​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម ដែល​ស្ថិតនៅ​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​ពិធី​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ អាទិត្យ ៤​រោជ ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២០ ត្រូវ​នឹង វេន​កាន់បិណ្ឌ​ទី​៤ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ជា​ពុទ្ធសាសនិកជន​ទូទាំងប្រទេស​កម្ពុជា កំពុង​ចូលរួម​សប្បាយ រីករាយ​ប្រកប ដោយ​សទ្ធា​ជ្រះថ្លា ក្នុងការ​នាំយក​នូវទេ​យ្យ​ទាន និង​គ្រឿងឧបភោគ​-​បរិភោគ ទៅ​វេរ​ប្រគេន ព្រះសង្ឃ​នៅ​គ្រប់​ទី​អារាម ទូទាំងប្រទេស ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ដួង​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា បុព្វការី​ជន ញាតិ​ការ​ទាំង​៧​សន្តាន ដែល​បាន ចែក​ឋាន​ទៅកាន់​បរលោក​។​

​សូមបញ្ជាក់ថា ទេយ្យទាន និង​ទេយ្យវត្ថុ របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី ក្នុងឱកាស​កាន់បិណ្ឌ​វេន​ទី​៤ នា​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម រួមមាន​ដូចខាងក្រោម ៖
១/ ទេយ្យវត្ថុ ចំនួន ១៤​មុខ ៖ អង្ករ មី ត្រីខ ស្ករស តែ ទឹកដោះគោ​ខាប់ មៀន​កំប៉ុង អូ​វ៉ាន់​ទីន ទឹកក្រូច ទឹកបរិសុទ្ធ ត្រីងៀត សាច់ក្រក អាល់កុល និង​ម៉ាស់​ពាក់​មុខ​។ ២/ ទេយ្យទាន​ប្រគេន​ព្រះសង្ឃ ១៧០​អង្គ ក្នុង​មួយអង្គៗ ទទួលបាន ទេយ្យវត្ថុ ១​កញ្ចប់ និង​បច្ច័យ ៥​ម៉ឺន​រៀល​។ ៣/ ជូន​យាយជី តាជី ១៥០​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន ក្រណាត់ស ១​ដុំ និង​ថវិកា ៥​ម៉ឺន​រៀល​។ ៤/ បច្ច័យ​កាន់បិណ្ឌ ចំនួន ៥​លាន​រៀល និង​បច្ច័យ​រៀបចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​។ ដោយឡែក បច្ច័យ​ចូលរួម​ពី​ពុទ្ធបរិស័ទ ក្នុងឱកាស​នេះ មាន​សរុប​ចំនួន ១៨.៥៧០.០០០ រៀល និង ៦.២២០ ដុល្លារ​អាមេរិក ៕
ដោយ​៖​កូ​ឡាប​

spot_img
×