Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១៧​នាក់ ករណី​លួច​គាស់​ទម្លុះ​ទំលាយ និង​កាត់​ខ្សែភ្លើង​អុ​ប​ទិច​

spot_img

​ព្រះសីហនុ​៖ ក្រោយ​មាន​ជនខិលខូច លួច​កាត់​យក​ខ្សែភ្លើង បំភ្លឺ​ផ្លូវ​សាធារណៈ​មួយចំនួន ឯកឧត្តម​គួច ចំរើន​អភិបាលខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​៦​កញ្ញា​២០២០​នេះ ក្នុងនាម​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បានចេញ​គោលការណ៍​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ស្រាវជ្រាវ​និង​បង្ក្រាប រក​ជនល្មើស​មក​ផ្តន្ទាទោស​។

​បើតាម​ឯកឧត្តម​អភិបាលខេត្ត​មានប្រសាសន៍ថា រដ្ឋបាលខេត្ត​នឹង ផ្ដល់​ថវិកា ចំនួន ១០​លាន​រៀល ដល់​សមត្ថកិច្ច​ជំនាញ សម្រាប់ ការស្រាវជ្រាវ​និង​បង្ក្រាប​ករណីនេះ ។ ជាមួយនេះ ឯកឧត្តម​អភិបាលខេត្ត បាន​ចាត់ទុកថា នេះ​ជា​បទល្មើស​ដែល​ចាំបាច់​ត្រូវតែ​ផ្ដន្ទាទោស​ដោយ​មិន​លើកលែង ហើយ​អ្នក​ដែល​ទទួល​ទិញ​ខ្សែភ្លើង​ពី​ក្រុមចោរ សូម​ប្រញាប់​រាយការណ៍​ជូន​អជ្ញាធរ​ឲ្យ​ទាន់ពេល​បាន​ឆាប់​រហ​ស័​ដើម្បី​សហការ​ចាប់​ជនល្មើស ហើយ​ក្នុង ករណី​លាក់លៀម ក្រោយពេល​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ គឺ​ត្រូវ​មានទោស​ជាដាច់ខាត ពីបទ​ផ្សំគំនិត​ក្នុង​អំពើចោរកម្ម ។​

​ដោយមាន​បទបញ្ជា​រប​ស់ឯក​ឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ដ​ព្រះសីហនុ និង​ក្រោម​ការចង្អុលបង្ហាញ​ដឹកនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ដ ព្រម ទាំង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្ដម សៀង សុខ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ព្រះសីហនុ និង​ក្រោយពី​ទទួល​បណ្តឹង​រាយការណ៍​ពី​ក្រុមហ៊ុន ឌុយ​រ៉ា​ល់ អេ​ឡិច​ត្រិ​ច ជុំវិញ​ករណី​លួច​កាត់​ខ្សែភ្លើង​របស់​ក្រុមហ៊ុន ដែល​ត​បណ្ដាញ​បំភ្លឺ​តាម​មហាវិថី​នានា នៅ​តំបន់​ពយ​ម៉ា​ចូ​វ ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ និង​ការងារ​ត​បណ្ដាញ​អគ្គិសនី​បំភ្លឺ​តាម​ដងផ្លូវ ទូទាំង​ខេត្ដ​ព្រះសីហនុ នាពេល​កន្លងមក កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៧​នាក់ ពាក់ព័ន្ធ​ករណី​លួច​គាត់​ទម្លុះទម្លាយ និង​កាត់​ខ្សែភ្លើង​អ៊ុ​ប​ទិច នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​៦​នឹង​២០​នាទី​ព្រឹក​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ បាន​ទៅកាន់​ទីតាំង​ប្រមូល​ទិញ​អេតចាយ​ចំនួន​៥​កន្លែង (​ក្រុងព្រះសីហនុ​២​កន្លែង​, ស្រុក​ព្រៃនប់​៣​កន្លែង​)​។​

​លោកស្នងការ​បន្តថា ក្នុង​កិច្ចប្រតិបត្តិការ សមត្ថកិច្ច​បាន​បង្ក្រាប​លើ​ទីតាំង​ចំនួន​២​កន្លែង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៧​នាក់ និង​ចាប់យក​សម្ភារ​វត្ថុតាង​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​តាម​នីតិវិធី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា អ្នក​ដែល​ទទួល​ទិញ​ផល​ចោរកម្ម ត្រូវ​ជាប់ទោស​ពីបទ​ផ្សំគំនិត​ជាមួយ​ចោរ​។​

១-​ទីតាំង​៖ ស្ថិតនៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ដ​ព្រះ សីហនុ ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​៖ ១-​ឈ្មោះ ញ៉ិល មាន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ (​មា្ច​ស់​ទីតាំង​)​។ ២-​ឈ្មោះ ណុន ណេ​ត ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ (​ប្រពន្ធ​ម្ចាស់​ទីតាំង​)​។ ៣-​ឈ្មោះ ជាន ស្រេង ហៅ ខ្យង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ​(​កម្មករ​)​។ ៤-​ឈ្មោះ ពៅ ភ​ស្ដី ហៅ​តិ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ (​កម្មករ​)​។ ៥-​ឈ្មោះ ឈី ម៉េង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ​(​កម្មករ​)​។ សម្ភារ​វត្ថុតាង​ចាប់យក​៖ សម្បក​ខ្សែភ្លើង​ម៉ាក THIPHA ចំនួន​១​បាវ (​ជា​របស់​ក្រុមហ៊ុន​ឌុយ​វ៉ាល់​អេ​ឡិច​ត្រិ​ច​)​។​

២-​ទីតាំង ស្ថិតក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​១២​នាក់​៖ ១-​ឈ្មោះ ហេង ភា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ទិញ​អេតចាយ មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​វែង ឃុំ​ដំរី​៤ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ទី​ខាងលើ​(​ជា​អ្នក​កាន់ កាប់​កន្លែង​ទិញ​អេតចាយ​)​។ ២-​ឈ្មោះ ដិ​ក គីម​មាន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ទិញ​អេតចាយ ស្រុកកំណើត​នៅ​ភូមិ​បឹង​វែង ឃុំ​ដំរី​៤ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ទីតាំង​ខាងលើ​(​ជា​ប្រពន្ធ​របស់​ឈ្មោះ ហេង ភា​)​។ ៣-​ឈ្មោះ ឃួន សារី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​វែង ឃុំ​ដំរី​៤ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ៤-​ឈ្មោះ ពៅ ថុ​នា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត​នៅ​ភូមិ​បឹង​វែង ឃុំ​ដំរី​៤ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ៥-​ឈ្មោះ នាង សា​វន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មេរ មាន​ស្រុកកំណើត​នៅ​ភូមិស្រ​ម័​រ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសា ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ៦-​ឈ្មោះ ម៉ៅ ម៉ឺន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត​នៅ​ភូមិ​បឹង​វែង ឃុំ​ដំរី​៤ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ៧-​ឈ្មោះ ប៊​ន ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត​នៅ​ភូមិ​បឹង​វែង ឃុំ​ដំរី​៤ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ៨-​ឈ្មោះ សា ទឿ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត​នៅ​ភូមិ​បឹង​វែង ឃុំ​ដំរី​៤ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ៩-​ឈ្មោះ ប៊ុ​ក តេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត​នៅ​ភូមិ​បឹង​វែង ឃុំ​ដំរី​៤ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ១០-​ឈ្មោះ សេង រិ​ន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត​នៅ​ភូមិ​បឹង​វែង ឃុំ​ដំរី​៤ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ១១-​ឈ្មោះ សេង ចាន់​យ៉ា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត​នៅ​ភូមិ​បឹង​វែង ឃុំ​ដំរី​៤ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ១២-​ឈ្មោះ ស្មុក ស្មន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត​នៅ​ភូមិ​ដំ​ដែក ឃុំ​ដំ​ដែក ស្រុក​សូ​និគម ខេត្តសៀមរាប បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ សម្ភារ​វត្ថុតាង​ចាប់យក​៖ ស្ពាន់​ខ្សែភ្លើង​ទំងន់​១៥​គីឡូក្រាម ម៉ាក​THIPHA Cable2020 CXV/DSTA 4×12-1x12mm2 ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ឌុយ​វ៉ាល់​អេ​ឡិច​ត្រិ​ច​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​សម្ភារ​វត្ថុតាង សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះសីហនុ កំពុង​សាកសួរ​បំពេញ​នីតិវិធី ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ដ​ចាត់ការ​តាមច្បាប់ ៕​ដោយ៖កូឡាប

spot_img
×