Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ខ្វល់​នឹង​ត្រជាក់​! និស្សិត​ចិន ប្រឹង​ប្រលងប្រជែង​តារា​… សុដន់​!

spot_img

​អ្នក​ទទួលបាន​ជោគជ័យ ក្នុង​ការប្រលងប្រជែង​នេះ​នឹង​ទទួលបាន​កិច្ចសន្យា​ក្លាយ​ជា​តារា​ដើរតួ​…​ជំនួស​។ យ៉ាងនេះក្តី​ក៏​ជា​មោទនភាព ព្រោះ​ប្រាក់ចំណូល​ខ្ពស់​។​

​ស្ថិតក្នុង​បរិយាកាស​អបអរ​ឆ្នាំ​ថ្មី ប្រពៃណី ថ្មីៗ​នេះ​ស្ទូឌីយូ​មួយ​នៅ Hengdein ខេត្ត Zhejiang ប្រទេស​ចិន បាន​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​រើស​អ្នក​បង្ហាញ​ម៉ូត “​សុដន់​ធំ​” ហើយ​វា​បាន​ទាក់​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​សាធារណជន​យ៉ាងខ្លាំង​។​

​តាម​ព័ត៌មាន​នៃ​ការជ្រើសរើស​នោះ​បំណង​របស់​ពួកគេ​គឺ​សំដៅ​ជ្រើសរើស “​អ្នក​សម្តែង​ជំនួស​” ដែល​ស្រប​បំផុត​សម្រាប់​ឈុត​ឆាក “​ក្តៅ​សាច់ ស្រើបស្រាល​” ។​

​មាន​ក្មេងស្រី​ជាច្រើន​ជា​និស្សិត​បាន​ស្ទុះស្ទា​មក​ចុះឈ្មោះ​ប្រលង ។​

​ជ័យលាភី​បាន​ទៅ​យុវនារី ១០​រូប ដែល​មាន​លក្ខណៈ​ស្រប​តាម​តម្រូវការ​មកពី​មហាវិទ្យាល័យ​ចំនួន ១០ របស់​ចិន​។​

​មុន​ពេល​ពួក​នាង​បាន​ចូល​ដល់​រង្វង់​១០​នាក់​នេះ គឺ​ត្រូវ​លេង​នូ​ង​ការប្រកួតប្រជែង​តានតឹង​តាំងពី​ជុំ​ដំបូង​ម្លេះ​។​

​ឈាន​ដល់​វគ្គ​ចុងក្រោយ នាងៗ​ទាំងនោះ​បាន​ប្រមូលផ្តុំ​មកកាន់​ស្ទូឌីយូ Hengdian ដើម្បី​ប្រជែង​នឹង​វិញ្ញាសារ​ពិបាកៗ ហើយ​ខុស​ពី​គ្នា​។​

​ដើម្បី​ធានា​ភាពយុត្តិធម៌​នោះ ការប្រលង​ប្រព្រឹត្តទៅ​ដោយ​ចំហរ និង​ក្នុង​ពេល​តែ​១​។​

​ខ្លឹមសារ​ប្រលង​របស់​ពួកគេ ក៏​សម្បូរ​បែប ប្លែកៗ​រួម​ទាំង​ពី​ការ​បង្អួតរាង ប្រលង​សម្តែង​សាច់រឿង ថតរូប ប្រើ​សុដន់​រក្សា​លំនឹង​បាល់​…​។​

​ប៉ុន្តែ​លេចធ្លោ​ជាងគេ​គឺ​ឈុត​ប្រើ​ចង្វែប​សុដន់​រក្សា​ទូរស័ព្ទ​។​

…​ពោល​គឺ​ពួកគេ​ត្រូវ​ប្រើ​ជ្រលង​សុដន់ កៀប​ទូរស័ព្ទ​កុំឲ្យ​ធ្លាក់​ទឹក​។​

​ចុង​ក្រោយ​នារី​ម្នាក់​មក​ពី ឆុង​ឈីង បាន​ទទួល​ជ័យលាភី​លំដាប់​លេខ​១ ។​

​ប្រលង​ចប់​ភ្លាម អ្នក​ដែល​ជាប់ ត្រូវបាន​ក្រុមហ៊ុន​មួយ​ចុះ​កិច្ចសន្យា​ភ្លាម​។​

​របរ​ថ្មី​នេះ​នាង​អាច​រក​ប្រាក់ចំណូល​បាន ១០.០០០​យាន់​/​ថ្ងៃ (​ជិត ២០០០​ដុល្លារ​)​

 

សូយន

spot_img
×