Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​ស្តាប់​ទេ​! ទូច ស៊ុន​និ​ច បង្ហើរ​ចម្រៀង​១​បទ​ជា​លើកដំបូង ក្រោយ​ខាន​ច្រៀង​ជិត ១៧ ឆ្នាំ​

spot_img

​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ អតីត​កំពូល​តារាចម្រៀង​ដ៏​ល្បីឈ្មោះ ទូច ស៊ុន​និ​ច បានធ្វើ​ឲ្យ​បងប្អូន​មហាជន​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​បានឃើញ​នាង​បង្ហើរ​បទ​ចម្រៀង​មួយ​បទ​ជា​លើកដំបូង ក្រោយពី​នាង​ទទួលរង​ការបាញ់ប្រហារ​ពី​សំណាក់​ឃាតករ​មិន​ស្គាល់មុខ កាលពី​ឆ្នាំ​២០០៣​។​

​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​ថា អតីត​តារាចម្រៀង​សំឡេង​ដ៏​ផ្អែម​ស្រទន់ ទូច ស៊ុន​និ​ច បានចាប់ផ្តើម​ទទួលបាន​នូវ​ការចាប់អារម្មណ៍​ឡើងវិញ​នៅលើ​បណ្តាញ​សង្គម និង​បណ្តាញសារព័ត៌មាន​នានា ក្រោយពី​នាង​បាន​ស្ងប់ស្ងាត់​ពី​សិល្បៈ​អស់​រយៈពេល​ជាង ១០ ឆ្នាំ ដែល​ក្នុងនោះ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន នៅតែ​កោតសរសើរ​ពី​ទឹកដម​សម្តែង​ដ៏​ពីរោះ​របស់​នាង និង​ព្រមទាំង​ជូនពរ​ឲ្យ​នាង​ឆាប់​ជាសះស្បើយ ព្រោះតែ​ចង់ឃើញ​នាង​បង្ហើរ​បទ​ចម្រៀង​ជាថ្មី​ឡើងវិញ​។​

​ដូចជា​ការរំពឹងទុក ទូច ស៊ុន​និ​ច បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មិន​ខកបំណង​នោះទេ ដោយ​កាលពីពេល​ថ្មីៗ​នេះ នាង​បាន​បង្ហើរ​បទ​ចម្រៀង​មួយ​បទ​នៅលើ​ឆា​ណែ​ល Youtube របស់​នាង ដែល​បទ​ចម្រៀង​នោះ​មាន​ចំណងជើង​ថា​៖ «​ពាក្យ​មិន​ពិត​» ដែល​នាង​ថត​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ កន្លងទៅនេះ​។​

​តាមរយៈ​បទ​ចម្រៀង​ថត​ថ្មី ដែល​នាង​ពុំ​ធ្លាប់​ច្រៀង​ពីមុនមក ទូច ស៊ុន​និ​ច ក៏បាន​បង្ហោះ​សារ​ខាងក្រោម​វីដេអូ​យ៉ាង​ដូច្នេះ​៖ «​សូម​បងប្អូន​ចូលរួម​ស្ដាប់​កម្សាន្ត​ជាមួយ​បទ​ចម្រៀង​ថត​ថ្មី​ដំបូង​របស់​នាង​ខ្ញុំ​ឆ្នាំ​២០២០​នេះ បន្ទាប់ពី​នាង​ខ្ញុំ​បាន​អាក់ខាន​ថត​អស់​រយៈពេល​ជិត​១៧​ឆ្នាំ​។​

​មិន​ពីរោះ​ទេ​បងប្អូន តែ​នេះ​គឺជា​ការបង្ហាញ​ពី​ទឹកចិត្ត​របស់​នាង​ខ្ញុំ ដែល​តែងតែ​មានការ​នឹករលឹក​ទៅដល់​បងប្អូន​ខ្មែរ​យើងទាំងអស់គ្នា និង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​នឹករលឹក​របស់​បងប្អូន​មកដល់​ខ្ញុំ និង​ទឹកចិត្ត​របស់​បងប្អូន​ដែល​តែងតែ​ស្រឡាញ់​ចូលចិត្ត​និង​គាំទ្រ​សំនៀង​ចម្រៀង​នាង​ខ្ញុំ​រហូតមក ហើយ​ចង់​ស្ដាប់​បទ​ថ្មីៗ​របស់ខ្ញុំ​។ ឥឡូវនេះ​នាង​ខ្ញុំ​សូម​ជូន​បទ​ថត​ថ្មី (​ដែល​បទ​នេះ​ខ្ញុំ​មិនដែល​ថត​ពីមុនមក​ទេ​) ទៅដល់​បងប្អូន​ជាការ​សណ្ដាប់​និង​បញ្ជាក់ថា នាង​ខ្ញុំ​មានការ​នឹករលឹក​និង​ស្រឡាញ់​បងប្អូន​អ្នកគាំទ្រ​គ្រប់ៗ​គ្នា​ណា៎​…» ។​

​ជាមួយគ្នានេះ​ផងដែរ បងប្អូន​អ្នកគាំទ្រ​បាន​សម្តែង​នូវ​កោតសរសើរ​ផ្សេងៗ​គ្នា​ថា​៖ «​ម្ចាស់ Idol ខ្ញុំ​ទើបតែ​ចេញ​ចម្រៀង​ថ្មី​គួរ​ឲ្យ​ស្រឡាញ់​ណាស់​, នឹក​ណាស់ នៅតែ​ពីរោះ​ណាស់ រា​ជនី​សំឡេង​ផ្អែម​, បើជា​ការ​ពិតមែន ពិតជា​រំភើប​រក​ពាក្យ​អ្វើ​មក​ថ្លែង​ពុំ​បានទេ សំឡេង​ព្រមទាំង​កាយវិការ​ដ៏​ទន់ភ្លន់​របស់គាត់ នៅតែ​ដក់​ជាប់​ក្នុង​ក្រអៅបេះដូង​ខ្ញុំ​ជានិច្ច វីរនារី​» និង​នៅមាន​ពាក្យពេចន៍​សរសើរ​ជាច្រើន​ទៀត​រាប់មិនអស់​ផងដែរ​។​

​ក៏​សូម​បញ្ចាក់​ផងដែរ​ថា ក្រៅពី​ជា​តារាចម្រៀង ទូច ស៊ុន​និ​ច ក៏​ជា​សាស្ត្រា​ចា្យ​ផ្នែក​អក្ស​ខ្មែរ​ម្នាក់ និង​ជា​គ្រូបង្រៀន​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ផងដែរ​៕ ដោយ​៖ លឹម ហុង​

spot_img
×