Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​សង្វៀន​ជល់​មាន់​មួយកន្លែង នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ឃាត់ខ្លួន​បាន​ម្ចាស់​បើក​ទីតាំង​ម្នាក់​

spot_img

ស្ទឹងត្រែង​៖​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង បាន​ចុះបង្ក្រាប​ទីតាំង​បើក​សង្វៀន​ជល់​មាន់​មួយកន្លែង ស្ថិតនៅ​ចំណុច​អូរ​ចំបក់ ភូមិសាស្ត្រ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡាប​រី​វ៉ា​ត់ កាលពី​វេលា​ម៉ោង 9 និង 30 នាទី​ព្រឹក​ថ្ងៃទី 6 ខែកញ្ញា ឆ្នាំ 2020​។​
សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា លោក​ហោ វុទ្ធី ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប ដោយមាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​មូលដ្ឋាន និង​អាជ្ញាធរ​ដែនដី​។​
នៅក្នុង​ការចុះ​បង្ក្រាប​នោះ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្ចាស់​បើក​ទីតាំង​ម្នាក់ ឈ្មោះ​លាង ហេង ភេទ​ប្រុស​អាយុ 45 ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​មាន ឃុំ​មាន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ បច្ចុប្បន្ន​មក​រស់នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ជា​ម្ចាស់​សង្វៀនមាន់​។​

​សមត្ថកិច្ច​បាន​ដកហូត​សម្ភារ​មួយចំនួន ដូចជា​ស៊ុម​ក្រុងមាន់​ចំនួន​២០​ស៊ុម ស្កុ​តរុំ​ជើងមាន់​ចំនួន 15​ដុំ ទូ​លក់​ភេសជ្ជៈ​មួយ តង់​សម្រាប់​ប្រក់​ដំបូល​ពីរ ស​ង្ក័​សី​ពីរ​។​

​ម្ចាស់​សង្វៀនមាន់ ត្រូវបាន​នគរ​បាលប​ញ្ជូ​ន​មកកាន់​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​៕ ដោយ​៖​សុខុម​

spot_img
×